អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ឡុ​ង កែម​វិចិត្រ បាន​ថ្លែងប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុង​ថា សាំង​ឡើងថ្លៃ​ដោយសារ​ទីផ្សារ​អន្តរជាតិ​កំពុង​ឡើង​ខ្ពស់ ។

ការ​ពន្យល់​បកស្រាយ​របស់​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តម្លៃ​ប្រេងសាំង​បាន​ហក់​ឡើងជា​បន្ទាប់​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ។ ដោយឡែក​គិត​ត្រឹម​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​សាំង​មាន​តម្លៃ​ដូច​តទៅ​៖ ស្ថានីយ៍​ប្រេង​កាល់​តិច តម្លៃ​សាំង​ស៊ុ​ពពែរ ៤៤៥០​រៀល​ក្នុង​១​លី​ត្រ សាំង​ធម្មតា ៤១០០​រៀល​ក្នុង​១​លី​ត្រ និង​ប្រេង​ម៉ា​ហ្ស៊ូ​ត ៣៩០០​រៀល​ក្នុង​លី​ត្រ ។ ស្ថានីយ៍​ប្រេង​តូ​តា​ល់ សាំង​ស៊ុ​ពពែរ​តម្លៃ ៤៤០០​រៀល​ក្នុង​១​លី​ត្រ​(​អាច​នឹង​ឡើង​ស្មើ​កាល់​តិច​) សាំង​ធម្មតា ៤១០០​រៀល​ក្នុង​លី​ត្រ និង​ប្រេង​ម៉ា​ហ្ស៊ូ​ត ៣៩០០​រៀល​ក្នុង​១​លី​ត្រ ។ ស្ថានីយ៍​ប្រេង​សូ​គី​មិច សាំង​ស៊ុ​ពពែរ​តម្លៃ ៤៤០០​រៀល​ក្នុង​១​លី​ត្រ​(​អាច​នឹង​ឡើង​ស្មើ​កាល់​តិច​) សាំង​ធម្មតា ៤១០០​រៀល​ក្នុង​លី​ត្រ និង​ប្រេង​ម៉ា​ហ្ស៊ូ​ត ៣៩០០​រៀល​ក្នុង​១​លី​ត្រ ។ ស្ថានីយ៍​ប្រេង Ptt សាំង​ស៊ុ​ពពែរ​តម្លៃ ៤៤០០​រៀល​ក្នុង​១​លី​ត្រ​(​អាច​នឹង​ឡើង​ស្មើ​កាល់​តិច​) សាំង​ធម្មតា ៤១០០​រៀល​ក្នុង​លី​ត្រ និង​ប្រេង​ម៉ា​ហ្ស៊ូ​ត ៣៩០០​រៀល​ក្នុង​១​លី​ត្រ ។ ស្ថានីយ៍​ប្រេង​តេ​លា សាំង​ស៊ុ​ពពែរ​តម្លៃ ៤៤០០​រៀល​ក្នុង​១​លី​ត្រ​(​អាច​នឹង​ឡើង​ស្មើ​កាល់​តិច​) សាំង​ធម្មតា ៤១០០​រៀល​ក្នុង​លី​ត្រ និង​ប្រេង​ម៉ា​ហ្ស៊ូ​ត ៣៩០០​រៀល​ក្នុង​១​លី​ត្រ ។

បើ​តាម លោក ឡុ​ង កែម​វិច​ត្រ បាន​បញ្ជាក់​ថា «​សាំង​ឡើងថ្លៃ គឺ​យើង​អនុវត្តន៍​គោលការណ៍​ទីផ្សារសេរី​។ សាំង​ឡើងថ្លៃ​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ ហើយ​កន្លង​មក​យើង​អនុវត្តន៍​រូបមន្ត​កំណត់​តម្លៃ​ប្រេង មាន​ក្រសួង​៣ ជា​អ្នក​ចុះហត្ថលេខា​កំណត់​រូបមន្ត គឺ​មាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​សេដ្ឋកិច្ច​។ រូបមន្ត​កំណត់​តម្លៃ​នេះ គឺ​យើង​យក​ប្រភព​រូបមន្ត​របស់​ប្រទេស​សិង្ហ​បុរី មក​គណនា​តម្លៃ​ប្រេង ដែល​ដាក់​លក់រាយ​។ ប្រសិនបើ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​សិង្ហ​បុរី​ឡើង​នោះ តម្លៃ​យើង​ក៏​ឡើង​»​។

យ៉ាងណា​ក៍ដោយ នា​ពេល​កន្លង​មក​អ្វី​ដែល​ជា​ការ​កត់សម្គាល់​របស់​អ្នក​ប្រើប្រាស់​សាំង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ពេល​តម្លៃ​សាំង​បាន​ហក់​ឡើង​នៅ​លើ​ទីផ្សារ​អន្តរជាតិ គឺ​សាំង​ក្នុងស្រុក​ឡើងថ្លៃ​ដែរ តែ​ពេល​សាំង​ធ្លាក់​ថ្លៃ​នៅ​លើ​ទីផ្សារ​អន្តរជាតិ បែរជា​សាំង​នៅ​ក្នុងស្រុក​ខ្មែរ​នៅ​តម្លៃ​ឡើង​ដដែល​មិន​ចុះថ្លៃ ហើយ​ទាល់តែ​ផ្ទុះ​ប្រតិកម្ម​ទើប​ក្រសួង​ជំនាញ​ចាត់វិធានការ​រក​វិធី​បញ្ចុះ​៕

Comments

comments