លោក ខៀវ កា​ញា​រី​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ លោក ញឹក ប៊ុ​ន​ឆៃ ដែល​ទើប​ចេញពី​ព​ន្ឋ​នាគារ​រាជធានី​ភ្នំពេញ (PJ) បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​កោតសរសើរ​ទឹកចិត្ត​លោក​រដ្ឋមន្ត្រី ។

បើ​តាម​លោក ខៀវ កា​ញា​រី​ទ្ឋ ដែល​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​០២ ខែឧសភា​កន្លង​មក លោក ញឹក ប៊ុ​ន​ឆៃ គឺជា​មិត្ត​ចាស់​របស់​លោក តែ​លោក​មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​ជា​មិត្ត​ភ័ក្តិ​ពី​កុមារភាព ធ្លាប់​រៀន​ជាមួយ​គ្នា ធ្វើការ​ឬ ធ្លាប់​តស៊ូ​ជាមួយ​គ្នា​នោះ​ទេ​។

ក្រោយ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បង្ហោះ​ខ្លឹមសារ​ខ្លី​និង​រូបភាព​ក្នុង​ជំនួប​នោះ​រួច​មក ធ្វើ​ឲ្យ​មានការ​កោត​សរ​សើរ​ទឹកចិត្ត​របស់​លោក​រដ្ឋមន្ត្រី ដែល​ជា​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ​លោក ញឹក ប៊ុ​ន​ឆៃ ដោយ​មិន​បារម្ភ​ពី​ការ​រិះគន់ ឬ​ខ្លាចញញើត​អ្វី​នោះ​ទេ ទោះបី​លោក ញឹក ប៊ុ​ន​ឆៃ មានការ​ពាក់​ព័​ន្ឋ​នឹង​សំណុំរឿង​គ្រឿងញៀន​នោះ​ក្តី ។

បើ​តាម​លោក ខៀវ កា​ញា​រី​ទ្ឋ អតីតផ្កាយ៤នៃកងយោធពលខេមរភូមិន្ទ លោក ញឹក ប៊ុ​ន​ឆៃ មាន​សុខភាព​មិនសូវ​ល្អ តែ​លោក​មិន​បញ្ជាក់​អំពី​អាកា​រៈ​ជំងឺ​របស់​លោក ញឹក ប៊ុ​ន​ឆៃ​នោះ​ទេ ។

លោក ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​ចៅក្រម​ស៊ើ​សួរ​តុលាការ​កំពូល លោក លី លឹ​ម​ម៉េ​ង បាន​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នា​ល្ងាច​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ក្រោយ​ជាប់​ឃុំ​ជិត​មួយ​ឆ្នាំ​ពាក់​ព័​ន្ឋ​នឹង​បញ្ហា​គ្រឿងញៀន ។

គួរ​បញ្ជាក់​ថា អតីត​មនុស្ស​ស្និ​ទ្ឋ​នឹង​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច លោក ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ករណី​ផលិត​គ្រឿងញៀន កាលពី​ឆ្នាំ​២០០៧ នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្រោយមក​អតីត​ឧបនាយករដ្ឋមន្ត្រី​រូប​នេះ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ សមគំនិត ក្នុង​បទ​ផលិត​គ្រឿង​ញៀន និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០០៧ និង​បាន​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០១៧ ។

អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​ប្រភព​ពី​មន្ត្រី ជាន់ខ្ពស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បង្ហើប​ថា ថ្នាក់ដឹកនាំ​បក្ស​នឹង​រៀបចំ​ឲ្យ​លោក​ឈរឈ្មោះ​ជា​បេក្ខជន​តំណាង រាស្ត្រ​ឡើង​វិញ សម្រាប់​មណ្ឌល​ខេត្តបន្ទាយមានជ័យ ហើយក៍​អាច​នឹង​ក្លាយជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឡើង​វិញ​ផង​ដែរ ៕

Comments

comments