អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុ​ល ហំ​ម ចេញ​មក​និយាយ​ជា​សាធារណៈ​លើក​ដំបូង​បំផុត ក្រោយ​គណបក្ស​របស់​លោក ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល កាលពី​ខែវិច្ឆិកា កន្លង​ទៅ​។ ជា​អ្វី​ដែល​លោក​ចង់​ប្រាប់​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា លោក​ពិតជា​មានការ​បារម្ភ​ពី​សុវត្ថិភាព និង​សុខចិត្ត​សម្ងំ​នៅ​ស្ងៀម​ក្នុង​ប្រទេស ជា​ជាង​ធ្វើ​សកម្មភាព​នយោបាយ​។

លោក​និយាយ​ថា ៖ «​ខ្ញុំ​មិន​នឹង​ស្មានថា តុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ហាមឃាត់ ១១៨​នាក់ ធ្វើ​នយោបាយ​ទេ​»​។

លោក​បញ្ជាក់​បន្ថែម​ថា ៖ «​សព្វ​ថ្ងៃនេះ មិនមែន​មិន​ចង់​ធ្វើ មិន​ចង់​និយាយ​ទេ តែ​គេ​យក​ស្កុ​តម​ក​បិទ​មាត់ ហើយ​ចង់ដៃ​ខ្ញុំ​មិន​ឲ្យ​ធ្វើ តែ​មាន​អ្នកខ្លះ​រិះគន់​ថា​ខ្ញុំ​អត់​ធ្វើ​អី ឲ្យ​ខ្ញុំ​ធ្វើ​អី បើ​គេ​ចងដៃ​ខ្ញុំ​ជាប់​ហើយ​»​។

ការ​បំបែក​ភាព​ស្ងប់ស្ងៀម របស់​លោក ប៉ុ​ល ហំ​ម ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន គឺ​បាន​ធ្វើ​ឡើង​នៅ​ឯ​ភោជនីយដ្ឋាន​មួយ នា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​សុក្រ ទី​៤ ខែឧសភា​នេះ ក្នុង​ពេល​លោក​ពិសា អាហារ​ពេល​ព្រឹក​ជាមួយ​ប្រធាន​គណបក្ស​ភ្លើងទៀន លោក ទាវ វ​ណ្ណុ​ល ដែល​គណបក្ស​លោក ទើបបាន​ចេញ​ការ​ប្រកាស នៅ​ថ្ងៃ​ម្សិលមិញ​ថា នឹង​មិន​ចូលរួម​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត នា​ខែកក្កដា ឆ្នាំ ២០១៨ នេះ​ទេ ។

លោក វ​ណ្ណុ​ល ក៏​ដូច​លោក ប៉ុ​ល ហំ​ម ផង​ដែរ បាន​ធ្វើការ​ប្រៀបធៀប​ថា គណបក្ស​លោក ដែល​មាន​អតីត​មេដឹកនាំ​គឺ​លោក សម រ​ង្ស៊ី មិន​អាច​ចូល​ប្រកួត​បោះ​ឆ្នោត​បាន​ដោយសារ គេ​ចងដៃ​ជើង​ជាប់​។ លោក​បន្ត​ថា ៖ «​ឧទាហរណ៍ ក្រុម ២ ប្រកួត​គ្នា ក្នុង​លាន តែ​គេ​ចងដៃ​ជើង​យើង​ជាប់ យើង​មិន​អាច​ទៅ​ប្រកួត​បាន​ទេ​។ ក្នុង​លក្ខខណ្ឌ​នេះ យើង​សុំ​ពហិកា ការ​បោះ​ឆ្នោត​»​។

ប្រធាន​គណបក្ស​ភ្លើងទៀន បាន​ហៅ​គណបក្ស​ផ្សេង​ៗ​ទៀត ឬ​គណបក្ស​តូច​ៗ ដែល​ខ្លះ​ទើប​បង្កើត​ថ្មី ដើម្បី​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ការ​បោះ​ឆ្នោត​នេះ​ថា​ជា «​គណបក្ស​អំពិលអំពែក​» ដែល​អាច​នឹង​រលត់​ទៅ​វិញ​ក្រោយ​ការ​បោះ​ឆ្នោត​ហើយ ។

ទោះបី​យ៉ាងណា លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា មាន​ប្រសាសន៍​តប​នឹង​ការ​លើក​ឡើង​របស់​អ្នក​ទាំង​ពីរ​ខាងលើ​ថា​អ្វី​ៗ ដែល​ពួក​គាត់​និយាយ «​គឺ​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​» តែ​ប៉ុណ្ណោះ​។

លោក​បន្ត​ថា ៖ «​វា​ពិត​ហើយ ដែល​តុលាការ​បាន​រំលាយ និង​ហាមឃាត់​គាត់ (​ប៉ុ​ល ហំ​ម​) ពី​នយោបាយ​…​អ៊ីចឹង​មាន​ន័យ​ថា​ជើងដៃ​គាត់​ត្រូវ​គេ​ចង តែ​នេះ​ជា​សិទ្ធិ​តុលាការ ព្រោះ​គណបក្ស ហើយ​គាត់​ប្រព្រឹត្ត​ខុសច្បាប់​»​។

លោក ប៉ុ​ល ហំ​ម សព្វថ្ងៃ​ក្នុង​វ័យ​ខ្ទង់ ៧០ ឆ្នាំ ធ្លាប់​បាន​ប្រាប់​កាសែត ភ្នំពេញ ប៉ុស្តិ៍​ថា ក្រោយ​ការ​ចាប់ខ្លួន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដែល​ចោទ​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ កាលពី​ខែកញ្ញា ឆ្នាំ ២០១៧ លោក​ចង់​ចូល​និវត្តន៍ ហើយ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​វិញ​។

កាលពី​ថ្ងៃទី០៣ ឧសភា នៅ​ពេល​សាកសួរ​ថា​ហេតុ​អី លោក​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​ស្រាប់ មិន​ព្រម​ធ្វើ​អី្វ​មួយ​ដើម្បី​ជួយ​លោក កឹ​ម សុខា លោក​បាន​អះអាង​ថា ជា​កិច្ចការ​របស់​មេធាវី និង​គ្រួសារ​របស់​គាត់ ដែល​គួរ​ដឹង «​ពី​រឿង​សុខទុក្ខ​» នៅ​ក្នុង​ពន្ធនាគារ​។

លោក​ថា ៖ «​ខ្ញុំ​មិន​អាច​និយាយ​ជំនួស​មេធាវី​បាន​ទេ​។ ខ្ញុំ​ក្នុង​នាម​ប្រជាពលរដ្ឋ​មួយ​រូប ខ្ញុំ​អត់​ចង់​ឲ្យ​មាន​បញ្ហា ខ្ញុំ​ចង់​ឲ្យ​មានការ​សម្របសម្រួល (​នយោបាយ​)»​។

លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា ដោយសារ​មិន​មាន​ភស្តុ​តាង​ដាក់បន្ទុក​អ្វី​ទាំងអស់​លើ​អតីត​ប្រធាន​បក្ស​របស់​លោក ។

លោក​បញ្ជាក់​ថា ៖ «​ខ្ញុំ​ជឿ​ថា លោក កឹ​ម សុខា មិន​ទៅ​ធ្វើ​អី​ឲ្យ​ច្របូកច្របល់ លើកទ័ព លើក​ទីង ឬ​បង្ក​ហិង្សា​ដល់​សង្គម​អី​ទេ​» បើ​មានការ​ដោះ​លែង​គាត់​។

លោក ទាវ វ​ណ្ណុ​ល ក៏​បាន​ថ្លែង​ដូច​លោក ប៉ុ​ល ហំ​ម ហើយ​លើក​ឧ​ទារ​ហណ៍​នៃ​ការ​ដោះ​លែង​លោក ញឹក ប៊ុ​ន​ឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ កាលពីដើម​ស​ប្តា​ហ៍​នេះ​ដែរ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​តុលាការ​។

ទោះ​យ៉ាងណា លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បញ្ជាក់​ជា​ថ្មី ថា​អ្វី​ៗ​ជា​សិទ្ធិ​សម្រេច​របស់​តុលាការ និង​អះអាង​ថា ៖ «​នោះ​ជា​ក្តី​សង្ឃឹម​របស់​គាត់​ប៉ុណ្ណោះ មិន​អាច​ភ្ជាប់​រឿង ក ទៅ រឿង ខ បាន​ទេ​។ ច្បាប់​មិន​អាច​ធ្វើ​តាម​ចិត្ត​ឡើយ​»​។

ទោះបី គណបក្ស​ភ្លើងទៀន ធ្វើ​ពហិកា​ការ​បោះ​ឆ្នោត គណបក្ស​មួយ​នេះ ក៏​នៅ​តែ​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​កាលៈទេសៈ «​បើ​ស្ថានការណ៍​ប្រសើរ​»​។

លោក​ថ្លែង​ថា ៖ «​ខ្ញុំ​សង្ឃឹមថា​សម្តេច (​ហ៊ុន សែន​) នឹង​ស្វែងរក​ដំណោះស្រាយ​ផ្នែក​នយោបាយ​ជា​និច្ច​។ ខ្ញុំ​សង្ឃឹម​ពី​ឥឡូវ រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត ដើម្បី​ឲ្យ​គ្រប់​គណបក្ស​ទាំងអស់ រួប​ទា​មង​បក្ស​ប្រឆាំង​ចូលរួម ដើម្បី​ឲ្យ​មាន​លំហ​ប្រជាធិបតេយ្យ​»​។

ចំពោះ​លោក ប៉ុ​ល ហំ​ម វិញ​ហាក់​មិន​ចង់​និយាយ​ពី​ស្ថានការណ៍​ថា​តើ​ប្រសើរ​ឬ​យ៉ាងណា​ទេ រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​។ លោក​និយាយ​យ៉ាង​ខ្លី​ថា ៖ «​បើ​ខ្ញុំ​អាច​ទស្សន៍​ទាយ​បាន បើ​ខ្ញុំ​អាច​ទស្សន៍​ទាយ​ចឹ​ង ដាក់​កន្ទេល​មួយ​(​ធ្វើ​អ្នក​ទាយ​) ទៅ​អង្គុយ​នៅ​វត្ត​ភ្នំ​បាត់​ហើយ​»៕

ប្រភព ៖ P Post

Comments

comments