យ៉ាង​ហោច​ណាស់​មនុស្ស​មនុស្ស​០៥​នាក់​បាន​ស្លាប់​និង​១៥​នាក់​ផ្សេង​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ផឹកទឹក​អូរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨ មក​ម្ល៉េះ តែ​ទើបនឹង​ត្រូវ​បាន​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា មក​ទល់​នឹង​វេលា​ម៉ោង​១១​និង​៣៨​នាទី​ថ្ងៃត្រង់​ថ្ងៃ​សៅរ៍​ដដែល​នេះ​មន្ត្រី​សុខាភិបាល​មិន​ទាន់​អាច​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​និង​កំពុង​សង្គ្រោះ​នោះ សង្ស័យ​ថា ពួក​គាត់​បរិភោគ​ទឹក​ដង​ពី​អូរ ដែល​មាន​សារធាតុ​ថ្នាំពុល ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​បាន​នឹង​កំពុង​ជួយ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ ខណៈ​ដែល​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​កំពុង​ស្វែងរក​ពី​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ​មានការ​ពុល​នេះ​៕

Comments

comments