មួយ​ថ្ងៃ មុន​ពេល​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះ​មហា​ត្ស​ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពោល​គឺ​តាំងពី​ថ្ងៃ​ទី​១២ ឧសភា មាន​ជន​អគតិ​ បាន​កាត់ត​រូបភាព​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប្រមាថ​ដ៍​ធ្ងន់ធ្ងរ​មក​លើ​ព្រះមហាក្សត្រ អតីត​ព្រះ​មហា​វីរក្សត្រ និង​សម្តេចម៉ែ នរោត្តម​មុនិនាថ​សីហ​នុ​។

ក្រុម​អ្នក​តាមដាន​ព័ត៌មាន នយោបាយ​និង​សង្គម​មួយ​ចំនួន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាត់វិធានការ​តាម​ចាប់​ជន​ដែល​កាត់ត​រូបភាព​ប្រមាថ​ព្រះមហាក្សត្រ និង​អតីត​ព្រះ​មហា​វីរក្សត្រ​នរោត្តម​សីហ​នុ ក៍​ដូច​ជាស​ម្តេច​ម៉ៃ យក​មក​ផ្តន្ទាទោស​ឲ្យ​ខាន​តែ​បាន ។

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​អ្នក​តាម​នយោបាយ​និង​សង្គម ក៍​ដូច​ជា​មជ្ឈដ្ឋាន​មួយ​ចំនួន​នោះ​ទេ កូនប្រុស​បង្កើត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​នី បាន​ថ្កោលទោស​និង​ស្នើ​ដល់​សមត្ថកិច្ច​ចាត់វិធានការ​វែកមុខ​រក​ជន​កាត់ត​រូបភាព​ប្រមាថ​ព្រះមហាក្សត្រ​យក​មក​ផ្តន្ទាទោស​ផង​ដែរ ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​លោក ហ៊ុន ម៉ា​នី បង្ហាញ​គណនី​ឈ្មោះ​«​ភ្នែក​ខ្មៅ ប្រែ​ក្រឡា ជា​សត្វ​ហង្ស​»​ដែល​បង្ហោះ​រូបភាព​ប្រមាថ​ព្រះមហាក្សត្រ​ផង​នោះ​បាន​សរសេរ​បញ្ជាក់​យ៉ាង​ដូច្នេះ​«​នេះ​ជា​ទ​ង្វើ​ដែល​មិន​អាច​ទទួលយក​បាន​!!
THIS IS NOT ACCEPTABLE!!
នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ
And this is not the first time!

ក្នុង​នាម​ខ្ញុំបាទ ហ៊ុន ម៉ា​នី សមាជិករ​ដ្ធ​សភា​និង​ជា​ពលរ​ដ្ធ​ខ្មែរ ដែល​គោរព​និង​ស្រឡាញ់​ព្រះ​ម​ហ​ក្សត្រ ខ្ញុំ​សូម​ថ្កោល​ដាច់អហង្កា ចំពោះ​ទ​ង្វើ​ដ៏​កខ្វក់ ប្រាស់ចាក​សីលធម៌ ក្នុង​ភាព​ជា​មនុស្ស ចំពោះ​ការ​កាត់ត​រូបភាព​មិន​គប្បី និង​ការ​ប្រមាថ​លើ​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ ដែល​ជាទី​គោរព​សក្ការៈ​របស់​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស​។ សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​ចាត់វិធានការ​ណ៍​ដើម្បី​វែកមុខ​រក​ជនល្មើស និង​បក្ស​ពូក​ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ធរមាន​។ យើងខ្ញុំ​ជា​ប្រជារាស្ត្រ​ដែល​ជ្រក​ក្រោម​ម្លប់​នៃ​អង្គ​ព្រះ​ម​ហ​ក្សត្រ មិន​អាច​ទទួលយក​បាន​នូវ​ការ​ប្រមាថ​ព្រះ​ចេស្តា ដោយ​ប្រើប្រាស់​មធ្យោបាយ​ថោកទាប និង​គ្មាន​ភាព​អៀនខ្មាស​នេះ​» ។

ដោយឡែក​មជ្ឈដ្ឋាន​អ្នក​តាមដាន​ន​យោ​យ​បាយ​មួយ​ចំនួន​បាន​លើក​ឡើង​ជុំវិញ​ការ​កាត់ត​រូបភាព​ប្រមាថ​ព្រះមហាក្សត្រ អតីត​ព្រះ​មហា​វីរក្សត្រ​នរោត្តម​សីហ​នុ (​ព្រះ​បរម​រតន​កោដ្ឋ​)​និង​សម្តេចម៉ែ អំឡុង​ពេល​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី (១៣-១៤​និង​១៥ ឧសភា​) ថា​ជា​ការ​លាប​ព៌​ណ​ដាក់​គ្នា ។

សូមបញ្ជាក់ថា កន្លងមក ក៍មានការប្រមាថព្រះមហាក្សត្រនិងអតីតព្រះមហាវីរក្សត្រខ្មែរនរោត្តមសីហនុ​ដូចគ្នា​នេះ ពិសេសសមាគមយួន រហូតដល់រាជរដ្ឋាភិបាលសម្រេចកែប្រែច្បាប់ដើម្បីដាក់ទោសទណ្ឌជនទំាងឡាយ​ណាដែលប្រមាថព្រះមហាត្សត្រ ។

មកទល់នឹងវេលាម៉ោង៩និង៣២នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នំា២០១៨នេះ គេនៅមិនទាន់ឃើញមានការឃាត់​ខ្លួន​ជនណាម្នាក់ពាក់ព័ន្ឋនឹងការប្រមាថព្រះមហាក្សត្រ អតីតព្រះមហាវីរក្សត្រនិងសម្តេចម៉ែនៅឡើយទេ ។

អ្នកនំាពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ឋ មិនអាចទាក់ទង​ដើម្បី​សុំអត្ថាធិប្បាយបានទេនៅព្រឹកថ្ងៃចន្ទដដែលនេះ ។

បើ​​តាម​ក្រមព្រហ្មទណ្ឌ ដែល​ទើប​ធ្វើ​វិសោធនកម្ម​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​បន្ថែម​មាត្រា​កំណត់​ទោស​ជន​ដែល​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រង់​ជំពូក​ទី​១ មាតិកា​ទី​១ នៃ​គ​ន្ថី​ទី​៤ មាត្រា​ស្ទូ​ន​៤៣៧​ថ្មី ដោយ​បាន​ចែង​ថា «​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​»​។

ចំពោះ​នី​តី​បុគ្គល​ក៏​អាច​ត្រូវ​បាន​ផ្ត​នា្ទ​ទោស ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ។

សូម​បញ្ជាក់​ថា បើ​តាម​រដ្ឋ​ធម្ម​នុ​ញ្ញា​ឆ្នាំ​១៩៩៣ ក៍បាន​ចែង​ថា ព្រះមហាក្សត្រ ជា​ព្រះ​ប្រមុខរដ្ឋ​មួយ​ជីវិត ដោយ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​៕

Comments

comments