ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច ម្ចាស់​រថយន្ត​ហា​យ​ឡែន​ឌឺ Highlander មួយ​គ្រឿង ដែល​ចូល​ចាក់​សាំង​ក្នុង​ស្ថានីយ៍​តូ​តា​ល​មួយ​កន្លែង​នៅ​ផ្លូវ​វេ​ង​ស្រេង ហើយ​បើក​ចេញ​ទៅ​យ៉ាង​លឿន​មិន​ឲ្យ​លុយ​ទៅ​បុគ្គលិក​ចាក់​សាំង​នោះ បាន​យក​លុយ​មក​សង​វិញ​ហើយ ។

បើ​តាម​គណនី​ហ្វេ​សបុ​កមួយ​ដែល​អះអាង​ថា ជា​ម្ចាស់​ស្ថានីយ៍ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ស្ថានីយ៍​តូ​តា​ល់​វេ​ង​ស្រេង​ទី​១ យើងខ្ញុំ​សូម​ជម្រាប​ដល់​បងប្អូន មហាជន​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ថា ម្ចាស់​រថយន្ត 2AR 6513 បាន​ចូលខ្លួន​មក​សង​ថ្លៃ​សាំង​៥០$ នោះ​វិញ​ហើយ នៅ​ម៉ោង​ជិត​១​រសៀល ថ្ងៃ​ទី​១៤ ឧសភា ២០១៨ ។

ម្ចាស់​ស្ថានីយ៍​ប្រេង​តូ​តា​ល​នៅ​ផ្លូវ​វេ​ង​ស្រេង បញ្ជាក់​ថា «​គាត់​បាន​សុំ​ទោស ជាមួយ​ហេតុផល​ថា​”​ភ្លេច​”! ហើយ​បើ​ទោះជា​គាត់​បាន​ពោល​ថា គាត់​មក​សង​ប្រាក់​នេះ ដោយ​មិន​បានដឹង រឺ​ឃើញ​ព័ត៌មាន​ដែល​បាន​ចែករំលែក​ពេញ​ហ្វេ​ស​បុក យ៉ាងណា​ក្តី ក៏​ខាង​ស្ថានីយ៍​យើង​មិន​បាន​ដេញដោល​រកហេតុ​វែង​ឆ្ងាយ​ដែរ សំខាន់​បុគ្គលិក​ទើប​ធ្វើការ​បាន​៤​ថ្ងៃ​របស់ខ្ញុំ មិន​ត្រូវ​បាន​កាត់​ប្រាក់ខែ​» ។

ម្ចាស់​ស្ថានីយ៍ បន្ថែម​ថា «​ដូច្នេះ​ករណី​នេះ សូម​ទុក​ជូន​ជា​មេរៀន​សង្គម​មួយ​សំរាប់​ជន​ទូទៅ ។ សូម​អរគុណ​ដល់​មហាជន​ទាំងអស់ ដែល​បាន​ផ្សាយ​បន្ត នឹង​បាន​ផ្តល់​ជា​តម្រុយ​ដល់​យើងខ្ញុំ​! សូម​ជូនពរ​ឲ្យ​ជួប​តែ​សំណាងល្អ​គ្រប់​គ្នា ! សូម​ជួយ like and share ផង​…» ។

សូមរម្លឹកថា ជិះ​រថយន្ត​តម្លៃ​ម៉ឺន​ដុល្លារ តែ​ចាក់​សាំង​មិន​ឲ្យ​លុយ ស្លាក​លេខ ភ្នំពេញ 2AR-6513

ស្ថានីយ៍​ចាក់​សាំង​មួយ​កន្លែង នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង បាន​ប្រកាស​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពាវនាវ​ឱ្យ​ម្ចាស់​រថយន្ត​ហា​យ​ឡែ​ន​ឌឺ Highlander ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​-2AR 6513 ចូលខ្លួន​ដោះស្រាយ​ជា​បន្ទាន់ ក្រោយ​ពេល​ដែល​ម្ចាស់​រថយន្ត​នេះ ចាក់​សាំង​ហើយ មិន​ឱ្យ​លុយ រួច​បើករថយន្ត​គេចខ្លួន​ទៅ​បាត់ ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​បុរស​ម្នាក់​បាន​បង្ហោះ​វី​ដេ​អូ​លើ​បណ្តាញ​សង្គម និង​សរសេរ​សារ​មួយ​ចំនួន ឱ្យ​ដឹង​ថា «​ឡាន​ចាក់​សាំង​មិន​ឲ្យ​លុយ នៅ​ស្ថានីយ៍​វេ​ង​ស្រេង​! នៅ​ម៉ោង​៧​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ។ សូម​ជូន​ជា​ដំណឹង និង​ជួយ​យើងខ្ញុំ​ក្នុង​ការ​តាម​ចាប់​ជន​កំហូច​នេះ​ផង​! តាម​រយៈ​លេខ 016431666 ។ សូម​អរគុណ ! សូម​ជួយ like and share » ។

ករណី​នេះ​ម្ចាស់​ស្ថានីយ​ខាងលើ បាន​យក​រូប​វី​ដេ​អូ ថត​ចេញពី​កាមេរ៉ា​សុវត្ថិភាព ហើយ​បង្ហោះ​នៅ​លើ Facebook បន្ទាប់​ពី​ជន​ខាងលើ​បើករថយន្ត​ចាក់​សាំង​រួច បើក​ទៅ​បាត់​ដោយ​មិន​ឱ្យ​លុយ ។
បុគ្គលិក​អាច​​ត្រូវ​កាត់​ប្រាក់ខែ ព្រោះតែ​លោក​ជិះ​រថយន្ត​បង់​រំលស់ ចាក់​សាំង​មិន​ឲ្យ​លុយ

Comments

comments