មន្ត្រី​នគរបាល​ម្នាក់​ឃើញ​ក្មេង​ៗ​ជំនាន់​ក្រោយ​មាន​តំណែង​និង​ឋានន្តរស័ក្តិ​ខ្ពស់​ៗ​ជាង​ខ្លួន ក៍​តូចចិត្ត ហើយ​បាន​សរសេរ​រៀបរាប់​ពី​ការងារ​របស់​ខ្លួន បង្ហោះ​ចូល​ទៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​( Page Facebook) លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត បែរជា​លេចឮ​ថា លោកស្នងការ​ខេត្ត​ដក​បញ្ឈរជើង​ទៅ​វិញ ។

បើ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​និង​ការ​បែកធ្លាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ដែល​ត្រូវ​ស្នងការ​នគរបាល​ដក​បញ្ឈរជើង​នោះ​ឈ្មោះ ថ្លាង សេង​គា ជា​មេ​ប៉ុស្តិ៍​ឃុំ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

ពាក់​ព័​ន្ឋ​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ លោក ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប ដែល​ទើប​ឡើង​កាន់​តំណែង​បែប​«​កូន​កើត​មុន​ឪ​ពរ​តា​ដើរ​លេង​» បាន​និយាយ​ដោយ​ខ្លី ហើយ​ច្រានចោល​ព័ត៌មាន​នេះ និង​ថា​លោក​កំពុង​ជាប់​ប្រជុំ​នៅ​ក្រសួងមហាផ្ទៃ ខណៈ​ដែល​ថ្ងៃនេះ​(១៥ ឧសភា ២០១៨) ជា​ថ្ងៃ​បិទ​បញ្ចប់​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ពោល​គឺ​ថ្ងៃ​ឈប់​សម្រាក​) ។

ចំណែក លោក តូច កុសល ស្នងការ​រង​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ថា​ការ​ចោទប្រកាន់​ខាងលើ​ជា​រឿង​មិន​ពិត ហើយ​ថា​បច្ចុប្បន្ន​លោក ថ្លាង សេង​គា ជា​មេ​ប៉ុស្តិ៍​ឃុំ​តា​អាន​នោះ​មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក (​ស័ក្តិ​៣) ។

ទំាងលោក ថ្លាង សេងគា និង អ្នកនំាពាក្យស្នងការនគរបាលជាតិ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយ​បានទេនៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នំា២០១៨នេះ ។

ជា​ការ​កត់សម្គាល់ កា​េ​បែកធ្លាយ​ព័ត៌មាន​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា​លោក​នឹង​ពិនិត្យ​ឡើង​វិញ​នូវ​ការ​តែងតាំង​មន្ត្រី​តាម​របប គឺ​មន្ត្រីរាជការ និង​កងកម្លាំង​ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ​ក្នុ​រយៈពេល​២​ឆ្នាំ​ម្តង​តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល ៕

 

Comments

comments