ភ្នំពេញ ៖ នៅ​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នេះ ឧកញ៉ា ហូរ ចំរើន ត្រូវ​បាន​បញ្ជូន​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ធ្វើការ​សួរនាំ​បន្ដ​តាម​នីតិវិធី ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា លោក​ឧកញ៉ា ហូ ចំរើន ត្រូវ​បាន​កងកម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ ពាក់ព័ន្ធ​ការ​បាញ់បោះ​សេរី​ប្រហែល​៦-៧​គ្រាប់ កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ក្នុងផ្ទះ​វិឡា​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ក្រោយ​ចាប់ខ្លួន​ឧកញ៉ា ហូរ ចំរើន ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សាកសួរ និង​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​នេះ​តែ​ម្ដង ៕

 

Comments

comments