វី​ដេ​អូ​ចំនួន​ពីរ​ឃ្លី​ប ត្រូវ​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​សកម្មភាព​របស់​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​ប្រធាន​មន្ទីរ ឫ​ក៏​ជា​សមត្ថកិច្ច​ខាង​ណាមួយ ដោយ​បាន​និយាយ​គំរាម​បាញ់​នារី​បម្រើ​ការ​ក្នុង​ខារ៉ាអូខេ «BK KTV» ។

នេះ​គឺជា​រឿង​ដែល​គួរ​អោយ​ចាប់អារម្មណ៍ ចំពោះ​បុគ្គល​មាន​អំណាច​មួយ​ចំនួន​ដែល​ប្រើប្រាស់​ទួ​នាទី និង​អំណាច​របស់​ខ្លួន ដើម្បី​ធ្វើការ​គំរាមកំហែង​ទៅ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ។

ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី «​អង្រុត​»​មិន​ទាន់​រក​ប្រភព​ព័ត៌មាន​ដើម្បី​បញ្ជាក់​ថា បុរស​ដែល​ប្រើ​ពាក្យ​សម្ដី​លើ​នារី​ខារ៉ាអូខេ​នោះ បម្រើ​ការ​នៅ​អង្គភាព​ណាមួយ​នោះ​ទេ ហើយ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​ក្នុង​ខារ៉ាអូខេ «BK KTV» ក៏​មិន​ទាន់​ដឹង​ថា ផ្ដើម​ចេញពី​រឿង​អ្វី​ឲ្យ​ប្រាកដ​នោះ​ដែរ ។

បើ​តាម​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ដែល​ជា​អ្នក​បង្ហោះ​វី​ដេ​អូ ទាំងនេះ​មានឈ្មោះ​ថា «​បេះ​ដួង ខ្មែរ​» បានអោយ​ដឹង​ថា កា​រស​ម្លុ​ង​គម្រាម​រហូត​ដល់​ឈាន​ដល់​ការ​គម្រាម​បាញ់ មនុស្ស​សម្លាប់​ចោល​យ៉ាង​សេរី ដោយ​ប្រធាន​មន្ទីរ​រូប​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក​ប្រធាន​មន្ទីរ​មួយ​រូប​នេះ បបួល​ក្មេង​ស្រី​ដែល​ធ្វើ​ការងារ​នៅ​ខារ៉ាអូខេ ឬ​ហៅ​ថា KTV ទៅ​ដេក​ជាមួយ​មិន​បាន ។

ប្រភព​ពី​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​បង្ហោះ​វី​ដេ​អូ​ចំនួន​ពីរ​ឃ្លី​ប ដែល​ថត​មើល​មុខ​លោក​ប្រធាន​មន្ទីរ​រូប​នេះ​យ៉ាង​ច្បាស់ កាលពី​យប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ ២០១៨ នេះ​ដោយ​សរសេរ​ថា «​បបួល​គេ​ទៅ​ដេក​មិន​បាន កើតជា​រឿង​ចង់​បាញ់បោះ តួនាទី​សុ​ទ្ទ​តែ​ប្រធាន​មន្ទីរ​» ។

ទោះជា​យ៉ាងណា គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៦ ខែឧសភា​នេះ ម្ចាស់​ហ្វេ​ស​ប៊ុ​ក «​បេះ​ដួង ខ្មែរ​» មិន​ទាន់​បាន​ឆ្លើយ​បញ្ជាក់​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​ខាងលើ​នេះ​នៅឡើយ​ទេ ខណៈ​ដែល​អ្នក​សារព័ត៌មាន​យើង​បាន​ផ្ញើ​សារ​ទៅ​សួរ​រឿង​នេះ ប៉ុន្តែ​(​អង្រុត​)​នឹង​រង​ចាំ​ចម្លើយ​បញ្ជាក់​បន្ថែម ។

ក្នុង​វី​ដេ​អូ​នោះ គេ​បាន​ស្ដាប់​លឺ​សម្លេង​បុរស​ខាងលើ​ប្រើប្រាស់​ពាក្យ​យ៉ាង​គ្រោ​ធ​គ្រា​ធ​បំផុត ជេរ​ផង និង​កាយវិការ​ផង ជក់បារី​ផង និង​បាន​ថ្លែង​ដល់​រឿង​ដែល​គណបក្ស​កំពុង​មាន​បញ្ហា​ថែម​ទៀត ។ លើស​ពី​នេះ​ទៀត បុរស​រូប​នេះ​ក៏​បាន​ប្រកាស​ខ្លួនឯង​នៅ​នឹង​មុខ​កន្លែង​ផឹកស៊ី​នោះ​ផង​ដែរ​ថា ខ្លួន​គឺជា​មន្ត្រី​របស់​រដ្ឋាភិបាល ៕

 

 

Comments

comments