សេចក្តីរាយការណ៍​ជំហាន​ដំបូង​បានអោយ​ដឹង​ថា មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់​និង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ទូ​រី​ស​ដឹក​អ្នកដំណើរ​មួយ​គ្រឿង បាន​បើក​បុក​គ្នា​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ទៀត បណ្តាល​រថយន្ត​ត្រូវ​រេ​ចង្កូត​ជ្រុល​ធ្លាក់​ចូល​ទឹក​បឹង ខណៈ​ក្នុង​រថយន្ត​ត្រូវ​បាន​គេ​អះអាង​ថា មាន​មនុស្ស​ជា​ច្រើន​នាក់ ។

ហេតុការណ៍​គ្រេ​ាះ​ខាងលើ​នេះ កើតឡើង​នៅ​វេលា​ម៉ោ​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​១៦ ខែ ឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

ប្រភព​នៅ​កន្លែង​កើតហេតុ​អោយ​ដឹង​ថា គេ​ស​ង្គេ​ត​ឃើញ​មាន​សព​ក្មេង​ប្រុស​ម្នាក់​ដេក​ស្លាប់ និង​មនុស្ស​មួយ​ចំនួន ត្រូវ​រថយន្ត​សា​មុ​យ​ដឹក​ប​ញ្ចូ​ន​ទៅ​ស​ង្គ្រេ​ាះ ខណៈ​អ្នក​ដែល​បានឃើញ​ហេតុការណ៍ បញ្ជាក់​ថា អាច​មាន​មនុស្ស​២ ឬ​៣​នាក់​ផ្សេង​ទៀត​ជាប់​នៅ​ក្នុង​រថយន្ត​ផង​ដែរ ៕

បើ​មាន​អ្វី​ប្រែប្រួល «​អង្រុត​»​នឹង​ផ្សាយ​ជា​បន្តបន្ទាប់​ទៀត ៕

Comments

comments