គណបក្ស​ប្រជាជន​កម្ពុជា(CPP) បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ទាំង​បេក្ខជន​ពេញ​សិ​ទ្ឋិ​និង​បម្រុង​នៅ​ទូ​ទាំង ២៥ រាជធានី​-​ខេត្ត សរុប ២៧១​រូប ក្នុង​នោះ​បេក្ខជន​បម្រុង ១៤៦​រូប ។

ក្នុង​ចំណោម​បេក្ខជន​សរុប​ទាំង ២៧១​រូប​នោះ មាន​បេក្ខជន ២០​រូប ជា​បេក្ខជន​តំណាងរាស្ដ្រ​កើត​នៅ​ក្រោយ​ថ្ងៃ​រំដោះ​០៧ ខែមករា ឆ្នាំ​១៩៧៩ ដែល​មាន​វ័យ​ជាង ៣០​ឆ្នាំ និង​ក្រោម ៣០​ឆ្នាំ ហើយ​ភាគច្រើន​ជា​កូន និង​កូន​ប្រសា​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច ។

បេក្ខជន​តំណាងរាស្ត្រ​ទាំង​២០​រូប ក្នុង​ចំណោម​២៧១​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៦​នោះ​រួម​មាន​៖

១៖ លោក ហ៊ុន ម៉ា​នី អាយុ ៣៦​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​២ នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ
២៖ លោក សាយ សំ​អាល់ អាយុ ៣៨​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៤ មណ្ឌល​ខេត្ត​ត្បូងឃ្មុំ
៣៖ លោក ស សុខា អាយុ ៣៧​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៤ មណ្ឌល​ខេត្តព្រៃវែង
៤៖ លោក សុខ សូ​កាន អាយុ ៣៥​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៤ មណ្ឌល​ខេត្តតាកែវ
៥៖ លោក ឌី វិជ្ជា អាយុ ៣៧​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​១ មណ្ឌល​ខេត្តស្វាយរៀង
៦៖ លោក យឹ​ម លាត អាយុ ៣២​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៣ មណ្ឌល​ខេត្តកំពង់ធំ
៧៖ លោក ឃឹ​ង នុ​ភាព អាយុ ៣៩​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៥ មណ្ឌល​ខេត្តកំពង់ធំ
៨៖ លោក ន​ង វាសនា អាយុ ៣៦​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៦ មណ្ឌល​ខេត្តកំពង់ធំ
៩៖ លោក យ៉ូ​វ សេង​គុណ អាយុ ២៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៤ មណ្ឌល​ខេត្តកំពង់ធំ
១០៖ លោក ម៉ាត់ សេត អាយុ ៣៨​ឆ្នាំ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី​៦ មណ្ឌល​ខេត្តកំពត
១១៖ លោក មឿង គង្គា អាយុ ៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ មណ្ឌល​ខេត្តកំពត
១២៖ លោកស្រី ជ្រឹង បុ​ទុម​រង្សី អាយុ ៣៥​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​១១ មណ្ឌល​ខេត្តកណ្ដាល
១៣៖ លោកស្រី ឈី វ៉ា អាយុ ៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​២ មណ្ឌល​ខេត្តកោះកុង
១៤៖ លោក នួន ផា​រ័​ត្ន អាយុ ៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៤ មណ្ឌល​ភ្នំពេញ
១៥៖ លោក ឃុ​ត ចាន់​ដា​រ៉ា អាយុ ៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ មណ្ឌល​ភ្នំពេញ
១៦៖ លោក យុង គឹ​ម​ហ៊ាន អាយុ ៣៦​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ មណ្ឌល​ខេត្តព្រះវិហារ
១៧៖ លោក ងិ​ន បា​ណា​ល់ អាយុ ៣៨​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​២ មណ្ឌល​ខេត្តព្រៃវែង
១៨៖ លោក ខៀវ ភា​រិ​ទ្ធ អាយុ ៣៧​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៦ មណ្ឌល​ខេត្តព្រៃវែង
១៩៖ លោក រ៉ូ​ហ្វី អូ​ស្មាន អាយុ ២៩​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​២ មណ្ឌល​ខេត្តពោធិ៍សាត់
២០៖ លោក ហេង សុខ​ណា​ង អាយុ ៣៦​ឆ្នាំ បេក្ខជន​បម្រុង លេខ​រៀង​ទី​៥ មណ្ឌល​ខេត្តស្វាយរៀង

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ត បាន​ឲ្យ​ដឹង​ថា ការ​ដាក់​បេក្ខជន​វ័យក្មេង​នៅ​អាណត្តិ​ទី​៦ មាន​ខ្ទង់ ៣០​ភាគរយ កើន​ជាង​អាណត្តិ​មុន ១០​ភាគរយ ។

បើ​តាម​លោក សុខ ឥ​សាន ការ​ដាក់​បេក្ខជន​វ័យក្មេង វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ធ្វើ​កំណែទម្រង់​របស់​បក្ស​កាន់​អំណាច ដែល​តែងតែ​លើកទឹកចិត្ត និង​ផ្តល់​ឱកាស​ដល់​អ្នក​ជំនាន់​ថ្មី ធ្វើការ​បម្រើ​ជាតិ និង​ប្រជាជន​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូប​នេះ​បន្ត​ថា «​បក្ស​ប្រជាជន​កម្ពុជា​ជឿជាក់​លើ​សមត្ថភាព​មនុស្ស​ជំនាន់​ថ្មី បើ​ទោះបី​ពួក​គេ​មានបទពិសោធន៍​តិច​ក៏​ដោយ តែ​បក្ស​ជឿ​ថា​មនុស្ស​ជំនាន់​ថ្មី​អាច​ធ្វើ​បាន​តាម​រយៈ​បទ​ពិសោធន៍ និង​ការ​ណែនាំ​របស់​រៀមច្បង​នៅ​ក្នុង​បក្ស ៕

 

Comments

comments