ភ្នំពេញ​ ៖ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ព្រមាន​ថា «​ចាប់ពី​ពេល​នេះ​ទៅមុខ បើ​មាន​ក្រុមហ៊ុន​រុករក​រ៉ែ​ណា ​មិន​បានអនុវត្ត​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ… ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់ ឬ​ដក​អាជ្ញាប័ណ្ណ​ គឺ​មិន​អត់ឱន​ឲ្យ​ទេ ។

ការ​ព្រមាន​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​រុក​រ៉ែ​នៅ​កម្ពុជា ប្រមាណ​ជាង​២០​ក្រុមហ៊ុន នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨​នេះ​ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ក្រុមហ៊ុន​រុករក​រ៉ែ​មួយ​ចំនួន បាន​អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ និង​មាន​ក្រុម​ហ៊ុម​ខ្លះ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ ។ សូម​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ ​។ ការងារ​ពាក់ព័ន្ធ​បរិស្ថាន គឺជា​ការងារ​សំខាន់ កុំ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​នាំ​អន្តរាយ​ដល់​ប្រជាពលរដ្ឋ​។ កាក​សំណល់​មាន​ជាតិពុល ត្រូវ​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​» ​។

Comments

comments