អតីត​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក កៃ គឹ​ម​សុង ដែល​ម្ចាស់​ថ្មី​បញ្ឈប់​ពី​ការងារ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ប្រតិបត្តិ (COO) នៃ​កាសែត Khmer Times ។

លោក គឹ​ម​សុង ដែល​ធ្លាប់​ជា​អតីត​អ្នក​យក​ព័ត៌មាន និង​ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​របស់​កាសែត The Cambodia Daily បាន​ចូលរួម​ជាមួយ​កាសែត Khmer Times ប្រមាណ​ជាង​ពី​រស​ប្តា​ហ៍ បន្ទាប់​ពី​លោក​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ថ្មី​បញ្ឈប់​ការងារ ក្រោយ​ពី​បាន​អនុ​ញ្ញ​ត​ឲ្យ​ចេញផ្សាយ​អត្ថបទ​មួយ ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ​ថ្នាក់ដឹកនាំ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទៅ​ឲ្យ​វិនិយោគិន​ម៉ា​ឡេ​ស៊ី ។

លោក កៃ គឹ​ម​សុង ដែល​មានបទពិសោធន៍​ផ្នែក​សារព័ត៌មាន​ប្រមាណ​២០​ឆ្នាំ ថ្លែង​ថា តួនាទី​របស់​លោក​នៅ​កាសែត Khmer Times គឺ​គ្រប់គ្រង និង​ត្រួតពិនិត្យ​រាល់​ប្រតិបត្តិការ​ទាំងអស់​របស់​ក្រុមហ៊ុន ។

សូម​បញ្ជាក់​ថា ជាង​២​ស​ប្តា​ហ៍​មក​ហើយ ដែល​ក្រុមហ៊ុន Post Media Co Ltd ដែល​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជួប​ព័ត៌មាន​ចម្រូងចម្រាស់​នៃ​ការ​ផ្លាស់​ប្តូរ​ប្រធាន​ថ្មី​ជនជាតិ​ម៉ា​ឡេ​ស៊ី ។ ភាព​ចម្រូងចម្រាស់​នោះ កើតឡើង​ដោយសារ​តែ​ការ​ចូល​មក​កាន់​តំណែង​ថ្ងៃ​ដំបូង​របស់​ប្រធាន​ថ្មី លោក Siva Kumar បាន​ធ្វើ​ឲ្យ​និពន្ធ​នាយក​លោក​កៃ គឹ​ម​សុង និង​អ្នកកាសែត​បរទេស​ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​បញ្ឈប់ ​និង​ដើរ​ចេញពី​ការងារ ៕

Comments

comments