លោក ពេ​ជ សោភ័ន ដែល​គេ​ស្គាល់​ថា​ត្រូវជា​ដន្លង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន (​ឪពុកក្មេក​លោក ហ៊ុន ម៉ា​ណែ​ត​)​នោះ​បាន​និយាយ​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​សម្រេចចិត្ត​ឲ្យ​បាន​ច្បាស់​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​។

បើ​តាម​លោក​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គឺ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ «​គឺជា​ការ​បោះ​ឆ្នោត​រវាង​សន្តិភាព​និង​សង្គ្រាម ការ​អភិវឌ្ឍ​និង​វិនាសកម្ម ភាព​រស់រាន​សម្បូរ​សប្បាយ​និង​សេចក្តីស្លាប់​»​។

នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ លោក ពេ​ជ សោភ័ន ដែល​គេ​ស្គាល់​ថា​ជា​អ្នកមាន​ចំណេះដឹង​ជ្រៅជ្រះ​មួយ​រូប​ក៍បាន​និយាយ​វា​ប្រហារ​បក្ស​ប្រឆាំង​ថា​គ្មាន​បាន​ធ្វើ​អ្វី​ទាំងអស់​សូ​ម្បី​តែ​បង្គន់​អនាម័យ​មួយ ៕

 

Comments

comments