អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ ក្នុង​ហ្វេ​ស​ប៊ុ​ក (Facebook) ដោយ​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា បើ​ទោះបីជា​លោក ស ខេ​ង បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាមដាន​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អ្នក​ដែល​អំពាវនាវ​នេះ​ក៏​ដោយ​។

អ្នកគាំទ្រ​បក្ស​ប្រឆាំង​យល់​ឃើញ​ថា សារ​អំពាវនាវ​នេះ គឺជា​ការ​បញ្ចេញមតិ​ដោយ​ពុំ​ខុសច្បាប់​នោះ​ឡើយ​។

អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​ខេត្តបន្ទាយមានជ័យ លោក នី​វ ចំរើន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា លោក​មិន​ត្រូវការ​របប​គ្រប់គ្រង​បែប​ផ្ដាច់​ការ​នោះ​ទេ ព្រោះ​របប​នេះ​បាន​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​។ លោក នី​វ ចំរើន អះអាង​ទៀត​ថា ដូច្នេះ​ដើម្បី​ឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ ត្រូវ​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ហើយ​ត្រូវ​មាន​គណបក្សប្រឆាំង​ចូលរួម​បោះ​ឆ្នោត​មិនមែន​ដូច​សព្វថ្ងៃ មាន​តែ​គណបក្សកាន់អំណាច​និង​គណបក្ស​តូច​ៗ​ដែល​គ្មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​នោះ​ទេ​។ លោក​ចាត់​ទុក​ការ​បោះ​ឆ្នោត​នេះ​ថា ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ហើយ​លោក​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំទៅ​បោះ​ឆ្នោត​នៅ​ខែកក្កដា​ខាង​មុខ​។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេ​ង ផ្ដល់​សម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​បញ្ចប់​កិច្ចប្រជុំ​ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះ​ឆ្នោត​នៅ​រាជធានី ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ថា អ្នក​ដែល​រារាំង​ប្រជាពលរដ្ឋ​មិន​ឱ្យទៅ​បោះ​ឆ្នោត គឺជា​អំពើ​ខុសច្បាប់ ហើយ​លោក​ក៏​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រៀម​ចាត់វិធានការ​ទៅ​លើ​ជន​ទាំងនោះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។

យុទ្ធនាការ​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ ដោយសារ​ថ្មី​ៗ​នេះ ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅប្រទេស ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​នៅ​ក្នុងស្រុក កុំឱ្យ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត ព្រោះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម និង​ចាត់ទុកជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏​បាន​ព្រមាន​ម្ដង​រួច​មក​ហើយ​ដែរ​ថា ក្រសួងមហាផ្ទៃ នឹង​ប្ដឹង​អ្នក​ឃោសនា មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ទៅ​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ ជន​ទាំងនោះ​។ លោក​ថា មូលហេតុ ដែល​ប្ដឹង​រឹបអូស​ទ្រព្យសម្បត្តិ​បែប​នេះ ព្រោះ​ក្រុម​អ្នក​ធ្វើ​សកម្មភាព​នេះ​គឺ កំពុង​នៅ​ក្រៅប្រទេស​។ ប៉ុន្តែ ការ​ព្រមាន​បែប​នេះ ត្រូវ​បាន​អ្នក​ច្បាប់ និង​អ្នកធ្វើការ​ងារ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត យល់​ថា គឺជា​ការ​និយាយ​ហួស​ពី​ច្បាប់​ចែង​។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ ខុ​ម​ហ្រែ្វ​ល (COMFREL) លោក កន សាវា​ង្ស លើក​ឡើង​ថា ការ​អំពាវនាវ​ដោយ​ការ​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក គឺ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដែល​មិន​មាន​ឥទ្ធិពល​ដល់​អ្នកបោះឆ្នោត​ទេ ព្រោះ​ការ​ទៅ​បោះ​ឆ្នោត ឬ​មិន​ទៅ​បោះ​ឆ្នោត​ជា​សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​ផ្ទាល់​។ «»

ក្រោយ​ពី​លោក ស ខេ​ង បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រៀម​ចាត់វិធានការ​ទៅ​លើ​អ្នក​ធ្វើ​ឱ្យ​រាំងស្ទះ​ដំណើរការ​បោះ​ឆ្នោត​ភ្លាម អ្នកគាំទ្រ​គណបក្សប្រឆាំង​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ធ្វើ​ពហិការ​ចូលរួម​បោះ​ឆ្នោត​កាន់តែ​ច្រើន ដោយសារ​ខ្លះ​ថា មិន​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាង​មុខ​ទេ ព្រោះ​គ្មាន​គណបក្ស​ដែល​ខ្លួន​ស្រលាញ់ ខ្លះ​ថា​មិន​ទៅ​បោះ​ឆ្នោត​ជា​សិទ្ធិ​របស់ខ្ញុំ និង​ខ្លះ​ទៀត​ថា​នៅ​ថ្ងៃ​ទី​២៩ កក្កដា នៅ​ដេក​ផ្ទះ​ឈ្នះ​ឯង​ជាង​ដើម​៕

ប្រភព RFA

Comments

comments