យោង​តាម​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​អោយ​ដឹង​ថា កូនប្រុស​លោក ប៉ុ​ល លឹ​ម រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ គឺលោក លឹ​ម ចំណាន ដែលបាន​បាញ់បោះ​តាម​ដងផ្លូវ ប៉ុន្ដែ​មិន​ត្រូវ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ឡើយ គ្រាន់តែ​យក​ទៅ​អប់រំនោះ បាន​ចូល​កាន់​តំណែង​ជាអនុ​ការិយាល័យ​ចរច​រា​ណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ឡើង​វិញហើយ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១ ៧​និង​៥៨​នាទី នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត បុរី ប៉េង​ហួត បឹង​ស្នោរ មាន​ឡាន​បា​ឡែ​ន​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-2762 មួយ​គ្រឿង បើកបរ​ដោយ​ជន​មិន​ស្គាល់​មុខ ទិស​ដៅ​ស្របគ្នា បាន​ជិះ​មក​វ៉ា​ខាងស្តាំ​ដៃ​ហើយ​បុក​កញ្ចក់​ឡាន​ខ្ញុំ ពេល​នោះ​ខ្ញុំ​បាន​ជិះ​តាម​ហើយ​ស៊ី​ផ្លេ​ឲ្យ​គាត់​ឈប់ ដោះស្រាយ តែ​ឡាន​នោះ​បែរជា​បង្អង់​ល្បឿន បើក​កញ្ចក់​ឡាន ហើយ​បាញ់​មួយ​គ្រាប់​បំរុង​សម្លាប់​តែ​ម្តង សំណាង​ហើយ​ដែល​មិន​ត្រូវ បន្ទាប់​មក​ឡាន​នោះ​ក៏​អែប​ស្តាំ​ហើយ​អ្នកបើកបរ​ចេញ​មក​ក្រៅ​កាន់​កាំភ្លើង​ជាប់​នឹង​ដៃ រង​ចាំ​ឡាន​ពួក​ខ្ញុំ​ដែរ អែប​ស្តាំ​ឈប់​នៅ​ក្រោយ​ឡាន​របស់​ជន​បង្កហេតុ ដោយសារ​តែ​ភាព​ភ័យ​ខ្លាច​ពេក ពួក​ខ្ញុំ​ក៏​បក​ឡាន​ថយក្រោយ ដើម្បី​រក​ទីតាំង​សុវត្ថិភាព ។

គួរ​បញ្ជាក់​ថា ចន្លោះ​ពី​ខែ មេ​សា ដល់​ខែ ឧសភា ឆ្នាំ ២០១៨ នេះ នាយទាហាន​ថ្នាក់ឧត្ដម​សេនីយ៍ និង នាយ​នគរបាល​ជាន់ខ្ពស់​ថ្នាក់ ឧត្ដមសេនីយ៍ សរុប​ចំនួន ៣ នាក់​និង​លោក​នាយទាហានរង (​ង​)៧០ ម្នាក់​ដែរ បាន​ជាប់​ពន្ធនាគារ​ដោយ​តែ​ការ​បាញ់បោះ ។
ក្នុង​នោះ​មាន ៖
១- លោក​ឧត្ដមសេនីយ៍ ប៉ិច តុង​ហេង ម្ចាស់​ខុន​ដូ​នៅ​បឹង​កេងកង ៣ ខណ្ឌ ចំការមន ជាប់គុក​ព្រោះ​ដក​កាំភ្លើង​អ្នក​រើស​អេ​ដ​ចាយ ។
២-​លោក​ឧត្ដមសេនីយ៍ទោ ហូ ចំរើន ជាប់​ពន្ធនាគារ​ដោយសារ​តែ​បាញ់​គំរាម​ឪពុកក្មេក ។

៣- លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ជា ជាប់​ពន្ធនាគារ​ព្រោះ​បាញ់បោះ​ក្នុងផ្ទះ​ដែរ ។

៤-​លោកនាយ​ចំណង់ ធុន រាជ នាយ​ទា​ហា ន​រង​នៅ (​ង​)៧០ ជាប់​ពន្ធនាគារ​ព្រោះ បាញ់ បោះ​សេរី នៅ​នៅ​មុខ​ក្លឹ​ប កម្សាន្ត Epic ស្ថិត​ក្នុង​សង្កាត់ ទន្លេ បា​សាក់ ខណ្ឌចំការមន ៕

Comments

comments