ក្រុមហ៊ុនស៊ី​ង​បាយ​អូ​ថេ​ក បាន​កាប់​ផ្តាច់​ផ្លូវ​មិន​ឲ្យ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ជាតិ ចូលទៅ​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី ដែល​បាន​កើតឡើង បន្ទាប់​ពី​បែកធ្លាយ​ករណីរថយន្ត​ដឹកឈើ​សង្កត់​ទូកដរ បង្កឲ្យ​ក្រឡាប់​ផ្កាប់មុខ​នៅ​នឹង​មាត់​ច្រាំងទន្លេ​កាលពី​ពេល​ថ្មី​ៗ​ នៅ​ចំណុច​ភូមិ​កំ​ពង​ដរ ឃុំជ្រោយ​បន្ទាយ ស្រុកព្រែក​ប្រសព្វ​ ខេត្តក្រចេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នំា២០១៨ សមត្ថកិច្ច​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ដី​សម្បទាន​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ស្វែងរក​ប្រភព​ច្បាស់លាស់ ប៉ុន្តែ​ត្រូវ​បាន​ភាគី​ខាង​ក្រុមហ៊ុន​ជនជាតិ​បរទេស​​បាន​យក​គ្រឿងចក្រ​កាប់​ផ្តាច់​ផ្លូវ មិន​​ឲ្យក្បួនរថយន្តរបស់​សមត្ថកិច្ច​ចូល​ដល់ទី​តាំង​ក្រុមហ៊ុន​បាន​ឡើយ ព្រោះ​ក្នុង​ដី​ក្រុមហ៊ុន​មាន​ម៉ាស៊ីន​យន្ត​ខ្នាត​យ​ក្យ និង​គ្មាន​សមិទ្ធ​ផល​អ្វី​ធំដុំ ដូច​ការ​សន្យា​ជាមួយ​រាជរដ្ឋាភិបាល​នោះ​ឡើយ​ ក្រៅពី​កាប់​ឈើ​ព្រៃ​ក្រាស់ ព្រៃស្រោង វាទ​ទី​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិឯកជន​សម្រាប់​បុគ្គល​ក្នុង​ក្រុមហ៊ុន​នោះ​តែ​ប៉ុណ្ណោះ​។

​គួររំឮកថា ទូក​ចម្លង​០១​គ្រឿង បាន​ក្រឡាប់​ផ្កាប់មុខ​ចូល​ក្នុង​ទឹកទន្លេ ដោយសារ​ទ្រ​នឹង​ទម្ងន់​ឡាន​ដឹកឈើ​ប្រភេទ​យី​ឌុ​ប​(V1) ០២​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​កែង​កំដរ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ផ្សេង​ទៀត​បាន​បញ្ជាក់​ថា មូលហេតុ​គឺ​ដោយសារ​ម្ចាស់​ទូកដ ហ៊ាន​ទទួល​ចម្លង​ឡាន​ដឹកឈើ​យី​ឌុ​ប​(V1) ចំនួន​០២​គ្រឿង លើស​ទម្ងន់​កំណត់ ព្រោះតែ​ទទួល​លុយ​ពី​ឡាន​ដឹកឈើ​ទាំង​២​នេះ​យ៉ាងច្រើន​ពិសេស គឺ​លួច​ចម្លង​នៅ​ពេល​យប់​ខុស​វេលា​ទៀត​ផង ។

ប្រភព​ដដែល បន្ត​ថា ការ​ដឹកឈើ​តាម​រថយន្ត​យី​ឌុ​ប​ខាងលើ គឺ​គេ​ធ្វើការ​ដឹក​ចេញពី​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​ក្បែរ​ៗ​តំបន់​ព្រៃ​ឡង់ ដោយ​កាត់មុខ​បរិស្ថាន និង​សមត្ថកិច្ច​មេព្រៃ កម្លាំង​ការពារ​គ្រប់​ប្រភេទ រហូត​ធ្លាយ​ដល់​កំពង់ចម្លង​កែង​កំពង់ដ បំរុង​ឆ្លង​ទៅ​ត្រើយ​ខាងកើត ស្ថិត​នៅ​ភូមិ​ឬ​ស្សី​ចារ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ។ ចម្លង​មួយ​នេះ​ជាក​ម្មសិ​ទ្ឋ​របស់​លោក ភិន បូ​ផា​ន់ និង​ប្រពន្ធ​ឈ្មោះ អ៊ុ​ន ហ៊ី​ម រស់នៅ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ មានកូន​ប្រុស​ឈ្មោះ រ៉ា​វី ជា​អ្នក​មើល​ការ​ខុស​ត្រូវ ។

យ៉ាងណា​ក៏​ដោយ នគរបាល​មូលដ្ឋាន បាន​បញ្ជាក់​ថា ហេតុការណ៍​ក្រឡាប់​ទូកដរ​ចម្លង​យប់មិញ​នេះ មិន​បាន​បង្ក​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​ទេ ពិសេស​ផ្អែក​តាម​អះអាង​របស់​តៃកុង​ដរ​ចម្លង និង​តៃកុង​ឡាន​យី​ឌុ​ប ។

រហូត​មក​ទល់​នឹងពេល​នេះ នៅ​មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​ថា រថយន្ត​យី​ឌុ​ប​ខាងលើ​ដឹកឈើ​ប្រភេទ​អ្វី​នៅឡើយ​ទេ ដោយ​គេ​ឃើញ​តែ​កង់​ឡាន​ឡឹម​ៗ​ផុះ​ពី​ទឹក តែ​ប៉ុណ្ណោះ ខណៈដែលគណៈកម្មការចម្រុះចុះ​ទៅត្រួតពិនិត្យ ខាងភាគីក្រុមហ៊ុនជីកដីកាត់ផ្តាច់ផ្លូវមិនឲ្យសមត្ថកិច្ចចូលត្រួតពិនិត្យនោះថែមទៀត ។

រង់ចំាតាមដានបន្តទៀត ថាតើខាងសមត្ថកិច្ចរាជរដ្ឋាភិបាល ឬ ក៍ក្រុមហ៊ុនជាអ្នកឈ្នះក្នុងសំណុំរឿងមួយនេះ តែក្រុមអ្នកតាមដានសង្គមមួយចំនួនបាននិយាយថា បើរាជរដ្ឋាភិបាលធ្វើក្រុមហ៊ុនខាងលើនេះមិនបែកទេ ទុកឲ្យក្រុមហ៊ុនដឹកនំារាជរដ្ឋាភិបាលម្តងទៅ ..៕

 

Comments

comments