ឧត្តរមានជ័យ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ មានការ​បែកធ្លាយ​រូបភាព​របស់​មន្ត្រី​អន្តោប្រវេសន៍​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ អូ​ស្មាច់ ខេត្តឧត្តរមានជ័យ យក​ម៉ោង​ធ្វើការ​មក​ផឹកស៊ី​យ៉ាង​សប្បាយ នៅ​នឹង​កន្លែងធ្វើការ ត្រូវ​បាន​លោក​ផ្កាយ​៤ សុខ ផល អគ្គនាយក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​ដក​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ចេញ​ពីច្រក​ទា្វរ​ព្រំដែន​អន្ដរជាតិអូរ​សា្ម​ច់ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​បែកធ្លាយ​រូបភាព​ផឹកស្រា​បៀ​នៅ​កន្លែងធ្វើការរួចមក​ លោកនាយ​ឧត្តមសេនីយ៍ សុខ ផល លោក​បាន​បញ្ជា​ឲ្យ​ដក​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៅ​នឹង​កន្លែង​ច្រក​ទ្វារ​អន្តរជាតិអូរ​ស្មាច់​ចេញ​ភា្ល​ម​ៗផង​ដែរ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ងើយ​ឆ្ងល់ គេ​ពុំទាន់​ដឹង​ថា តើ​ផ្កាយ​៤ សុខ ផល ដក​លោកនាយ​រង​ប៉ុស្តិ៍ ជា ព្រឿ​ង ឬក៏​លោកនាយ​ប៉ុស្តិ៍ ខូង ទី​ន ចេញពី​ច្រក​អន្តរជាតិ​អូរ​ស្មាច់​នោះ ?

ប្រជាពលរដ្ឋនឹង​អ្នក​សារព័ត៌មាន​មួយ​ចំនួន ដែល​បានដឹង​ពី​បញ្ហា​នេះ កំពុង​តែ​រង​ចាំ​មើល​ចំណាត់ការ​ថ្នាក់លើ​យ៉ាងណា ? ទៅ​លើ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ដែល​បាន​ប្រព្រឹត្តិ​ខុសច្បាប់​វិន័យ របស់​នាយកដ្ឋាន​អន្តោប្រវេសន៍ ។

បើ​តាម​វី​ដេ​អូ​ឃ្លី​ប​ដែល​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ដែល​សកម្ម​ការងារហួស គឺពិតជា​រវល់​ខ្លាំង​ណាស់ រហូត​ធ្វើការ​បណ្តើរ ផឹកស្រា​បៀរ​បណ្តើរ នៅ​ក្នុង​បន្ទាប់​ការិយាល័យ ថែម​ទាំង​ទារប្រាក់​ពី​ពលរដ្ឋ​២​ម៉ឺន​រៀល នៅ​ពេល​ចូល​មក​ឆែក​ប៉ា​ស្ព័​រ​ចូល​ទៅ​ប្រទេស​ថៃ ។

វី​ដេ​អូ​ឃ្លី​ប​ដែល​ប្រជាពលរដ្ឋ​ថត​បាន បង្ហាញ​អោយ​ឃើញ​ថា មន្ត្រី​ស័​ក្ត​៤​កន្លះ​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​នាយ​រង​ប៉ុ​ស្ត៏​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ស្លៀកពាក់​ឯកសណ្ឋាន​ត្រឹមត្រូវ កំពុង​វាយ​ប៉ា​ស្ព័​រ​ឲ្យ​ប្រជាពលរដ្ឋ ចំណែកឯ មន្ត្រី​៣​ទៅ​៤​នាក់​ទៀត​បាន ខ្លះ​ស្លៀកពាក់​ស៊ី​វិល បាន​អង្គុយ​នៅ​តុ​ខាងក្រោយ ក្នុង​បន្ទាប់​ធ្វើការ ផឹកស្រា​បៀរ សើច​សប្បាយ​ទៅ​វិញ ។

បើ​តាម​ប្រភព​មួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ច្រក​អូរ​ស្មាច់ បាន​ខ្សឹប​ប្រាប់​អោយ​ដឹង​ថា ករណី​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ តាម​ច្រក​នេះ បាន​ត្រូវ​បង់លុយ​ឲ្យ មន្ត្រី​នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ម្នាក់​២​ម៉ឺន​រៀល ទើប​គេ​វាយ លើ​ប៉ា​ស្ព័​រ ឲ្យ​ចូល និង​ចេញ បើ​ពុំនោះ​ទេ មិន​អាច​ឡើយ ។ សកម្មភាព​នេះ​ត្រូវ​បាន​គេ​ប្រាប់​អោយ​ដឹង​ថា បាន​កើត​ឡើងជា​ទំលាប់​ទៅ​ហើយ រហូត​ដល់​ធ្វើ​ឲ្យ ភាគី​ថៃ ក៏​រៀន​ធ្វើ​តាម​ផង​ដែរ ដោយ​ទារប្រាក់​ពី​ពលរដ្ឋ​ខ្មែរ ម្នាក់​១០០​បាត​(​ប្រាក់​ថៃ​) ទើប​គេ​បោះត្រា​ឲ្យ​ដែរ ។

ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា លោក ខូង ទី​ន ប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ពុំ​សូវ​ចូល​ទៅ​ធ្វើការ​នៅ​ច្រក​នោះ​ទេ ច្រើន​តែ​នៅ​ភ្នំពេញ ហើយ​ការងារ​តូច​ធំ ច្រើន​តែ​ប្រគល់​ទៅ​ឲ្យ លោក ជា ព្រឿ​ង នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ គ្រប់គ្រង និង​ចាត់ចែង​ជំនួស ព្រោះ​ការងារ​ទាំង​ប្រក្រតី និង​មិន​ប្រក្រតី គឺ​លោកនាយ​ប៉ុស្តិ៍​ក្តាប់​ណែន​អស់ហើយ ។

ប្រភព​ដដែល បញ្ជាក់​ថា ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ក្រោម​ការ​ដឹកនាំ​របស់ លោក ខូង ទី​ន ប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ មានរឿង​មិន​ប្រក្រតី​ជា​ច្រើន​ទៀត ផង​ដែរ ។

ជុំវិញ​ករណី​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​យក​កន្លែងធ្វើការ ធ្វើ​ជា​កន្លែង​ផឹកស៊ី​បង្អួត​ភ្ញៀវ​ទេសចរ​ណ៏​ជាតិ និង​អន្តរជាតិ​នោះ ត្រូវ​បាន​មហាជន​បាន​សម្តែង​ការ​ហួសចិត្ត និង​នាំ​គ្នា​រិះគន់ ចំពោះ​សកម្មភាព និង​ទ​ង្វើ​រ​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍ ទាំងនោះ​ថា ខ្លួន​ជា​មន្ត្រី​នគរបាល​បម្រើ​រាស្ត្រ បែរជា​យក​កន្លែងធ្វើការ ធ្វើ​ជា​កន្លែង​ផឹកស៊ី​បណ្តើរ ធ្វើការ​បណ្តើរ និង​ទា​លុយ​បណ្តើរ​ទៅ​វិញ ទ​ង្វើ​រ​នេះ​មិន​សាក​សមជា​មន្ត្រី ស៊ីប្រាក់ខែ​រដ្ឋ​ឡើយ ។

នៅ​រសៀល​ថ្ងៃ​ទី​២៩ ឧសភា នេះ អង្រុត នៅ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល បាន​នៅឡើយ​ទេ ។ ក៏​ដូច​ជា​សុំ​ការ​បំភ្លឺ​ពី​លោក​នគរបាល​អន្តោប្រវេសន៍​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ប៉ុស្តិ៍ អូរ​សា្ម​ច់ ដែល​បាន​យក​កន្លែងធ្វើការ មក​ផឹកស៊ី និង​យក​លុយ​ពី​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​ប្រទេស​ជិតខាង​នោះ​ដែរ ៕

Comments

comments