ទីបំផុត​ទៅ​លោក​ឧត្តមសេនីយ៍ឯក ហូ ចំរើន ត្រូវ​បាន​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បញ្ចប់​មុខ​តំណែង​ពី​ទីប្រឹក្សា​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពល​ខេ​រម​ភូមិន្ទ​។

នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ធ្វើ​ឡើង​តាម​សំណើ​លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ ។

លោក​ផ្កាយ​៣ ហូ ចំរើន ត្រូវ​បាន​កងកម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ និង ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ពាក់ព័ន្ធ​ករណី​បាញ់​គំរាម​ប្រពន្ធ និង​ម្តាយក្មេក កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​គ្រឹះ​លោក​ផ្ទាល់ ស្ថិត​នៅ​ក្នុងភូមិ​រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ ៕

Comments

comments