មជ្ឈដ្ឋាន​នានា​ដែល​ចូល​ចិត្ត​តាមដាន​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សម្តែង​ការ​ងឿងឆ្ងល់​ក្រោយ​គេ​បង្ហោះ​បាវ​អង្ករ​ដែល​សរសេរ​អក្ស​ខ្មែរ តែ​ខាងក្រោម​បែរជា​ដាក់​ថា​ផលិត​នៅ​ក្នុង​ប្រទេស​ថៃ​ទៅ​វិញ ។

យ៉ាងណា គេ​មិនដឹង​ថា បាវ​អង្ករ​ដែល​គេ​ចែកចាយ​និង​ផ្សាយ​បន្ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ កំពុង​ស្ថិត​នៅ​លើ​ទីផ្សារ​ណា​ពិតប្រាកដ​នោះ​ទេ តែបើ​តាម​លោក ខៀវ កា​ញា​រី​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន គឺ​អង្ករ​ដែល​ដាក់​យីហោ​ថា​«​អង្ករ​ក្រអូប​ពិសេស » ហើយ​ខាងក្រោម​សរសេរ​ជា​ភាសា​អង់គ្លេស​ថា​« Product of Thailand» មាន​ន័យ​ថា​«​ផលិត​នៅ​ប្រទេស​ថៃ​» គឺ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក ។

ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៍បាន​ស្នើ​ឲ្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​សហរដ្ឋអាមេរិក​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ឲ្យ​ក្រសួងពាណិជ្ជកម្ម​មាន​មូលដ្ឋាន​ប្រតិកម្ម​តប ។

សូម​មន្ត្រី​ជំនាញ ឬ មជ្ឈដ្ឋាន​នានា ដែល​ដឹង​អំពី​ករណី​ខាងលើ សូម​មេត្តា​ជួយ​ស្រាយ​បំភ្លឺ​ផង ៕

Comments

comments