ពិធី​ភ្ជាប់ពាក្យ​ដ៍ម​ហា​កិត្តិយស​និង​អធិកអធម​ប្រៀប​បាន​ទៅ​នឹង​ពិធី​មង្គលការ​កូនមហា​សម្បត្តិ បាន​ធ្វើ​ឡើង​នៅ​លើ​ផ្ទះ​ឈើ​ដ៏​ប្រណីត​យ៉ាង​ធំ​ស្កឹមស្កៃ ដូច​ជា​វិមាន​សួគ៌ ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

បើ​តាម​ប្រភព​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ថា ពិធី​ភ្ជាប់ពាក្យ​ដែល​បាន​ប្រារ​ព្ឋ​ធ្វើ​កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨​នេះ គឺ​កូនប្រុស​នាម នាវ ស៊ី​ចាន់ ដែល​គេ​ដឹង​ថា​ជា​កូនប្រុស​របស់​លោក នាវ ស៊ី​ថុ​ង អតីតរដ្ឋមន្ត្រី​ក្រសួង​យុ​ត្តិ​ធ៌​ម​និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច ។

រីឯ​កូនស្រី​នាម ម៉ៅ នរនាថ ដែល​គេ​ស្គាល់​ថា​កូនស្រី​របស់​លោក ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិសាត់ ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​ដ៍​អធិកអធម​ខាងលើ គឺ​ថ្លៃ​បណ្ណាការ​ខាង​ប្រុស​ប្រគល់​មាស​សុ​ទ្ឋ​ដល់​ទៅ​៥​គីឡូក្រាម ដែល​ស្មើនឹង​១០០​តម្លឹង ៕

Comments

comments