បន្ទាយ​មាន​ជ័យ​ ៖ ក្រោយ​ចាប់​ផ្សឹក​ចៅអធិការ​វត្ត ដោយ​មន្ត្រី​ស​ង្ឍ​រួច​មក​លោក ស្រិល វ​ណ្ណា ត្រូវ​បាន​ជាប់​បណ្តឹង​របស់​ខាង​ស្រី​ពី​បទ​ចាប់រំលោភ នឹង​គម្រាមកំហែង ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សួ​នាំ នៅ​ឯ​ស្ថាន​នី​យ៏​ប៉ូលិស ។ ពេល​នេះ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ជួបជុំ​ញាតិ​មិត្ត​បងប្អូន​ជា​ធម្មតា នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ ។

មន្ត្រី​សង្ឃ​សម្រេច​ចាប់​ផ្សឹក​នេះ បន្ទាប់​ពី​លោកសង្ឃ​ចៅអធិការ​វត្ត​មួយ​អង្គ​ខាងលើ​នេះ ថត​ជាមួយ​ស្រី​ស្នេហ៍ ហើយ​ថែម​ទាំង​យក​ផ្លែ​ពោត​មក​បៀម​លិទ្ធ និង​កាន់​ច្បូត​បង្ហាញ​ស្រី​ស្នេហ៍ ដែល​ត្រូវ​បាន​បង្ហោះ​ផ្អើល ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឱ្យ​មានការ​រិះគន់ ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​សំណាក់​ពុទ្ធបរិស័ទ នោះ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ នេះ ភាគី​ទាំង​សងខាង (​ចៅអធិការ និង​ស្រី ស្នេហ៍​) ត្រូវ​បាន​នាំ​មក​ឆ្លើយឆ្លង​តទល់​មុខ​គ្នា នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​សង្ឃ និង​មន្ត្រី​ធម្មការ ខេត្តបន្ទាយមានជ័យ ហើយ​ចៅអធិការ​នោះ ត្រូវ​នារី​ជា​ស្រី​ស្នេហ៍​ប្តឹង​ចោទប្រកាន់​ថា បាន ចាប់រំលោភ​នាង​រួច​ព្យាយាម​រត់គេច​ចេញពី​វត្ត ក្នុង​បំណង​មិន​ទទួលខុសត្រូវ ។

ក្រោយ​ពីលោក ស្រិល វ​ណ្ណា ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​មាន​ព័ត៌មាន​អា​ចាម​អា​រ៉ា​ម មួយ​ចំនួន​និយាយ​ថា ឪពុក​ម្តាយ​ខាង​ស្រី​មិន​សុខចិត្ត​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​អតីត​សង្ឃ​រូប​នេះ បាន​ប្រាប់​ទៅ​ឪ​ពយ​ក​ម្តាយ​ខាង​ស្រី​ថា “​ឈប់​ប្តឹងផ្តល់​គ្នា​ទៅ ហើយ​ឱ្យ​អ្នក​ទាំ​សងខាង​ព្រម​ទទួលយក​ការ​ពិត និង​ឱ្យ​ក្រុម​គ្រួសារ​ទាំង​២ ព្រមព្រៀង​គ្នា​រៀប​ការ ឬ​សែនព្រេន​ឱ្យ​អ្នក​ទាំង​ពីរ​តែ​ម្តង​ទៅ ធ្វើ​ម៉េច​បើ​អង្ករ​ក្លាយជា​បាយ​ទៅ​ហើយ ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ បើ​តាម​ការ​ផ្សាយ​ផ្ទាល់​ពី​ហ្វេ​ស​ប៊ុ​ក​លោក ផែង វ​ណ្ណះ បានអោយ​ដឹង​ថា មិន​ការ​រៀប​ការ ឫ​ភ្ជាប់ពាក្យ​រវាង​លោក ស្រិល វ​ណ្ណា និង​ស្រី​ស្នេហ៍ នោះ​ទេ ។

បើ​តាម​លោក ស្រិល វ​ណ្ណា ហៅ​អៀម វ​ណ្ណា បាន​បដិសេធ​ថា មិន​បាន​រំលោភ​ដូច​នាង​ចោទប្រកាន់​នោះ​ទេ តែបើ ឱប​ថើប​ប៉ះពាល់​ប្រឡែង​លែង ដូច​រូបភាព​បៀម និង​ជញ្ជក់​ពោត​ស្ងោរ នឹង​ពិតជា​មាន​មែន ។

ចំណែកឯ​ការ​ចងដៃ​នឹង​អំបោះ​ក្រហម​នោះ មិនមែន​ជា​ការ​រៀប​ការ​នោះ​ឡើយ គ្រាន់តែ​ចងដៃ​ហៅ ព្រលឹងព្រលះ តែ​ប៉ុណ្ណោះ​ទេ ។

សូម​រម្លឹក​ថា ព្រះ​គ្រូ​ចៅអធិការ​វត្ត និង​អនុគណៈ​ក្រុង ស្រិល វ​ណ្ណា ហៅ​អៀម វ​ណ្ណា បាន​ផ្សឹក ដោះ​ស្បង់​ចីវរ​នៅ​រសៀល​ម៉ោង​១​និង​១០​នាទី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​វត្ត​សុ​ម៉ា​ធិ​ផល​ស្ថិត​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។ ពាក់ព័ន្ធ​ជាមួយ​ស្ត្រី​ឈ្មោះ កាយ វី​តា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ៕

Comments

comments