រាជធានី​ភ្នំពេញ ៖ រឿង​ស៊ី​ពោតប្រល័យលោក របស់​​អតីត​ព្រះ​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ នៅ​ខេត្តបន្ទាយមានជ័យ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ បាន​ឈាន​ដល់​ភាគី​ខាង​ស្រី ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ប្តឹង​អ​ន្ទិ​ត ស្រិល វ​ណ្ណា ពី​បទ​ចាប់​នាង​រំលោភ​សេពសន្ថវៈ នៅផ្ទះ​របស់​នាង ហើយ​ទាមទារ​សំណង​៥​ម៉ឺន​ដុល្លារ ។ ចំណែកឯ​ភាគី​ខាង​ប្រុស អ​ន្ទិ​ត ស្រិល វ​ណ្ណា បាន​បដិសេធ​ហើយ​ថា​មិន​បាន​រំលោភ​នាង​លី​តា​ទេ ហើយ​អះអាង​ថា ខ្លួន​ត្រូវ​ថ្នាំ​សណ្តំ​របស់​ខាង​ស្រី ហើយ​ធ្វើ​អ្វី​ៗ​ដោយ​មិនដឹង​ខ្លួន ។

ជុំវិញ​រឿងរ៉ាវ​ខា​លើ​នេះ នៅ​ក្នុង​ពាក្យបណ្តឹង​របស់​នាង លី​តា បាន​ប្តឹង​ឈ្មោះ ស្រិល វ​ណ្ណា ជា​អតីត​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ នៅ​ខេត្តបន្ទាយមានជ័យ ពី​បទ​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ករណី​រំលោភ​នោះ គឺ​កើតឡើង​នៅ​ក្នុង​បន្ទប់​របស់​នាង​។

នៅ​ក្នុង​ពាក្យបណ្តឹង​របស់​នាង​កាយ លី​តា មាន​អត្ថន័យ​ថា “​នាង​ខ្ញុំ ឈ្មោះ​កាយ លី​តា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​០២​យប់ ឈ្មោះ ស្រិល វ​ណ្ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ ក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ បាន​មក​សុំ​សឹង (​សុំ​ដេក​) នៅផ្ទះ​របស់​ខ្លួន​ចំនួន​០២​យប់​។

លុះដល់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​២១​និង​០០​នាទី​យប់ ខ្លួន​បាន​យក​ភេសជ្ជៈ​ទៅ​ប្រគេន​លោក (​លោកសង្ឃ ស្រិល វ​ណ្ណា​) ហើយ​ត្រូវ​បាន​ព្រះសង្ឃ​អង្គ​នេះ បាន​ចាប់បង្ខំ​រួម​ភេទ​ជាមួយ​ខ្លួន រហូត​បាន​សម្រេច ដោយ​សន្យា​ថា ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​លាចាក​សិក្ខាបទ​ចូល​ស្តីដណ្តឹង​យក​ធ្វើ​ជា​ប្រពន្ធ លុះ​ពេល​បាន​ខ្លួនប្រាណ​ហើយ ឈ្មោះ ស្រិល វ​ណ្ណា បាន​បិទ​ទូរស័ព្ទ​មិន​ព្រម​ចូល​មក​ដោះស្រាយ​ជាមួយ​ខ្លួន​។

ទើប​ខ្លួន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​ដែល​លោកសង្ឃ ស្រិល វ​ណ្ណា បាន​ប្រលែង​លេង​ជាមួយ​ខ្លួន និង​ឆាន់​ពោត​ស្ងោ​ធ្វើការ​វិការ​លក្ខណៈ​ផ្សេង​ៗ​នោះ​ឲ្យ​សាធារណជន និង​លោកសង្ឃ ស្រិល វ​ណ្ណា បានឃើញ ព្រមទាំង​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន និង​ទាមទា​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០,០០០​ដុល្លារ (​ប្រាំ​មុ​ឺ​ន​ដុល្លារ​)​។

ជាមួយ​គ្នា​នេះ​ដែរ អ​ន្ទិ​ត ស្រិល វ​ណ្ណា បាន​ឆ្លើយ​បដិសេធ កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ពេល​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ផែង វ​ណ្ណះ ពី​ផ្ទះ​នៅ​ខេត្តបន្ទាយមានជ័យ​ថា លោក​ត្រូវ​ថ្នាំ ពេល​ឆាន់​បាយ និង​ភេសជ្ជៈ​នៅផ្ទះ​ខាង​ស្រី ហើយ​បាន​ធ្វើ​សកម្មភាព ដោយ​មាន​ទាំង​ឆាន់​ពោត​បែប​អាសអាភាស ដោយ​មិនដឹង​ខ្លួន​ឡើយ ។ អ​ន្ទិ​ត ស្រិល វ​ណ្ណា បញ្ជាក់​ថា “​អ​ន្ទិ​ត​មិន​ដែល​បាន​ចាប់រំលោភ​នាង​កាយ លី​តា នោះ​ទេ ទាំង​នៅផ្ទះ​នាង និង​នៅ​ក្នុង​កុដិ ប៉ុន្តែ​អ​ន្ទិ​ត​ស្រិល វ​ណ្ណា បាន​ទទួលស្គាល់​ថា អ​ន្ទិ​ត​ពិតជា​បាន​ធ្លាប់​ថើប ចាប់ដៃ និង​ឆាន់​ពោត​ស្ងោរ ពិតប្រាកដ​មែន​” ។

យ៉ាងណា​ក៏​ដោយ ករណី​ខាងលើ​នេះ គ្រាន់តែ​ជា​ការ​ឆ្លង​ឆ្លើយ​របស់​ភាគី​ទាំង​ពីរ​តែ​ប៉ុណ្ណោះ​។ ក្រៅពី​រូប​វី​ដេ​អូ អតីត​សង្ឃ ស្រិល វ​ណ្ណា ស៊ី​ពោត ហើយ​ខាង​ស្រី ថត​វី​ដេ​អូ គេ​ក៏​នៅ​ឃើញ​រូបថត​ជា​ច្រើន​ប៉ុស្តិ៍​ទៀត ដែល​អតីត​ព្រះសង្ឃ​អង្គ​នេះ ដេក​គៀកកើយ​នឹង​ក្មេង​ស្រី លី​តា ហើយ​ថតរូប និង​រូបថត​អតីត​ព្រះសង្ឃ​នេះ លេង​ខ្លា​ឃ្លោក​យ៉ាង​សប្បាយ​ជា​ច្រើន​ទៀត ។

សូម​បញ្ជាក់​ថា ករណី​ព្រះសង្ឃ​ឆាន់​ពោត ធ្វើ​បែប​អាសអាភាស​នេះ ត្រូវ​បាន​ស្ត្រី លី​តា បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​០៤ មិថុនា ២០១៨ ។ រហូត​នៅ​ថ្ងៃ​ទី​០៥ មិថុនា ២០១៨ អតីត​ព្រះសង្ឃ ស្រិល វ​ណ្ណា ត្រូវ​បាន​ថ្នាក់ដឹកនាំ​ព្រះសង្ឃ នៅ​ខេត្តបន្ទាយមានជ័យ ហៅ​មក​ដោះស្រាយ​នៅ​មុខ​ភាគី​ខាង​ស្រី ក្នុង​ព្រះ​វិហារ ហើយ​មាន​ទាំង​ផឹកទឹកសម្បថ ដោយសារ​តែ​ខាង​ស្រី អះអាង​ថា ព្រះសង្ឃ​នេះ ចាប់​នាង​រំលោភ​សេពសន្ថវៈ បាន​សម្រេច ។ តែ​ខាង​ព្រះសង្ឃ អះអាង​ថា ជា​ការ​ព្រមព្រៀង​គ្នា​ទេ និង​មិន​បាន​សម្រេច​នោះ​ទេ ។

ក្រោយ​ពី​តទល់​គ្នា ហើយ​ផឹកទឹកសម្បថ​រូ​ច ថ្នាក់ដឹកនាំ​ព្រះសង្ឃ​នៅ​ខេត្តបន្ទាយមានជ័យ បាន​ចាប់​ផ្សឹក​អតីត​សង្ឃ​បរាជិក ស្រិល វ​ណ្ណា នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ ។ ក្រោយ​ពី​ផ្សឹក​ហើយ អ​ន្ទិ​ត ស្រិល វ​ណ្ណា អាយុ ៣៥ ឆ្នាំ ត្រូវ​បាន​ប៉ូលិស​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ តែ​មិន​មានការ​ឃាត់ខ្លួន​នោះ​ទេ ។

គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ទី​០៧ មិថុនា នេះ​អង្រុត​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ នៅឡើយ​ទេ​ថា តើ​បាន​ចាត់វិធានការ​បែប​ណា​ទៅ​ហើយ លើ​បណ្តឹង​របស់​ក្មេង​ស្រី លី​តា ដែល​បាន​ប្តឹង​អ​ន្ទិ​ត ស្រិល វ​ណ្ណា ពី​បទ​រំលោភ​សេពសន្ថវៈ​នោះ ?

ចំពោះ​ពាក្យបណ្តឹង​របស់​នាង កាយ លី​តា ខាងលើ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា “​ករណី​នេះ ខាង​សមត្ថកិច្ច​ជំនាញ​កំពុង​ស្នើ​សុំ​ទៅ​អយ្យការ​សាលាដំបូង​ខេត្ត ដើម្បី​បើក​កា​រសើប​អង្កេត​បឋម​”​។

រឿងរ៉ាវ​ស្នេហា​រវាង​ចៅអធិការ​វត្ត និង​នារី​វ័យក្មេង នេះ​បាន​ធ្វើ​អោយ​មហាជន​បញ្ចេញ​ប្រតិកម្ម​រិះគន់​រាង​ៗ​ខ្លួន យ៉ាងច្រើន នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ជាក់ស្ដែង មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ លើក​ឡើង​ថា ៖ «​ខ្ញុំ​ថា ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​ដូច​ជា​ទើស​ពេក​ក្នុង​ចិត្ត ដាច់​ចិត្ត​សរសេរ​អោយ​ធូរទ្រូង ចង់​អ្នក​ណា​ជេរ ក៏​ជេរ​ចុះ ខ្ញុំ​និយាយ​ទស្សនៈ​អ្នក​មើល និយាយ​ការ​ពិត មិន​កាន់ជើង​ខាង​ណា​ទេ តែ​ក្តៅក្រហាយ​ពេល​ឃើញវីដេអូ បកស្រាយ​របស់​ពូ ផែង វ​ណ្ណះ បាន​ខ្ញុំ​និយាយ ៖

ទី​១- ភាគី​ខាង​ស្រី​នឹង​និយាយ​ពី​ខុស​គឺ​ខុស​ហើយ ដែល​ទៅ​ទាក់ទង​ជាមួយនឹង​ព្រះសង្ឃ ហើយ​បាន​ចោទប្រកាន់​ថា​លោក ចាប់រំលោភ បង្ខំ​អី​ណា​ទៅ ដែល​ជាក់ស្តែង​ដូច​ឃើញវីដេអូ​ស្រាប់ គឺ​គ្មាន​អ្នក​ណា​បង្ខំ​នោះ​ទេ គឺ​ស្និទ្ធស្នាល​លក្ខណៈ​ស្នេហា​ទៅ​ហើយ តែ​ដោយ​ផ្ទុះ​រឿង​កើតឡើង​បែរជា​និយាយ​ទាំង​បំពាន​យក​ខ្លួន​ល្អ លាងខ្លួន​ថា​ខាង​ប្រុស​អ្នក​ខុស ដោយ​ធាតុ​ពិត​ព្រមព្រៀង​រៀងខ្លួន​។

ទី​២- រឹតតែ​ខុស​លើស​ពី​ខុស គឺ​ភាគី​ខាង​ប្រុស​ដែល​ខ្លួន​ជា​ព្រះសង្ឃ​បែរជា​ទៅ​ទាក់ទង​ជាមួយ​នារី វា​ខុស​ពី​វិន័យ​លោក​ហើយ​។ ខុស​មិន​ទទួលស្គាល់​ខុស បាន​គេ​កាន់ជើង​អាណិត​ច្រើន បែរជា​ចេញ​មុខ​បកស្រាយ​ទាំង​បំពាន​ថា​ខ្លួន​ឆាន់​ពោត​ដោយ​មិនដឹង​ខ្លួន មិនដឹង​ខ្លួន​ធ្វើ​អ្វី បើ​ដឹង​ក៏​មិន​អោយ​ថត ចោទ​ថា​គេ​ដាក់​ថ្នាំ​ ។ ខ្លួន​ជា​សង្ឃ​បែរជា​និយាយ​បែប​នេះ​ខុស​ពី​ការ​ពិត​បែប​នេះ ដោយ​បងប្អូន​ឃើញ​ស្រាប់​ហើយ​ថា វីដេអូនឹង​ត្រូវ​គេ​ដាក់​ថ្នាំ​មែន​អត់ ? ខ្លួនឯង​ទេ​ ដែល​មិន​គោរព​វិន័យ​ព្រះពុទ្ធ​សាសនា បួស​ហើយ​បែរជា​ទៅ​ទាក់ទង​ស្រី ? បែរជា​និយាយ​យករួចខ្លួន ទាំង​ខ្លួន​ជា​សង្ឃ​បែរ​ចេញពី​វត្ត​ទៅ​ជួប​ស្រី​ស្នេហ៍​នៅ​បន្ទប់ ថា​គេ​ដាក់​ថ្នាំ ? បើ​ខ្លួន​ជា​សង្ឃ​ត្រឹមត្រូវ កុំ​ថា​ឡើយ​អោប​គ្នា​ឆាន់​ពោត តែ​ទាក់ទង​មនុស្ស​ស្រី​គឺ​ខុស​បាត់​ហើយ ទោះ​ស្រី​នឹង​អាស់​ប៉ុណ្ណោះ​ បើ​យើង​ថា​ទេ ប្រកាន់​វិន័យ​សង្ឃ​ក៏​គេ​មិន​អាច​អូស​ទាញ​ដែល ដូច​ថាំង​ចេ​ង​ត្រូវ​បី​សាច​ពង្វក់ តែ​ទី​បញ្ចប់​នៅ​តែ​មិន​អាច​ឈ្នះ​ការ​តាំង​ចិត្តជា​ព្រះ​របស់​ថាំង​ចេ​ង​ ។

មួយទៀត​ខ្លួន​អង្គុយ​លេង​ខ្លា​ឃ្លោក​ បែរ​និយាយ​ថា កុំ​តែ​ទុកចិត្ត​ស្គាល់គ្នា​បាន​អង្គុយ​លេង កុំ​អី​មិន​អង្គុយ​ទេ ចុះ​ឯណា​ការ​កាន់សីល និង​វិន័យ​សង្ឃ ? ខ្ញុំ​អាណិត​លោកយាយ​ៗ​ ដែល​ខំ​កាន់ជើង​លោកសង្ឃ​ម្នាក់​នេះ​ទាំង​មិន​គិត​អី​ទាំងអស់​» ៕

Comments

comments