បន្ទា​ប់​ពី​ធ្លាក់ខ្លួន​ឈឺ​មួយ​រយៈ នៅ​វេលា​ទៀប​ភ្លឺ​ម៉ោង​៤ ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ភរិយា​លោក​ញឹក ប៊ុ​ន​ឆៃ លោកស្រី​សម សុជាតា បាន​ទទួលមរណៈភាព​ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦០​ឆ្នាំ នៅ​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ ។

ដំណឹង​មរណៈភាព​របស់​ភរិយា​លោក​ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក បង្ហោះ​ឲ្យ​ដឹង​កាលពី​ព្រឹក​មិ​ញ​នេះ ។

សព​លោកស្រី សម សុជាតា នឹង​ត្រូវ​ដឹក​មក​ស្រុក​ខ្មែរ និង​តម្កល់​ធ្វើបុណ្យ​នៅ​ភូមិ​គ្រឹះ​លោក​ញឹក ប៊ុ​ន​ឆៃ លេខ 22G ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក សព​លោកស្រី​នឹង​ដង្ហែ​ទៅ​បូជា​នៅ​វត្ត​ចំបក់​មាស ស្ថិត​នៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ៕

Comments

comments