ភ្នំពេញ ៖ ក្រសួងសុខាភិបាល តម្រូវ​ឱ្យ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ចំនួន​៥ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​នាំ​ចូល ផ្សព្វផ្សាយ លក់ ឬ ចែកចាយ​ផលិតផល ជែ​ល ( GEL ) លាប​លើ​ប្រដាប់​ភេទបុរស​ឈ្មោះ DEVELOPPE SEX ព្រោះ​ផលិតផល​នេះ​ គ្មាន​អសយដ្ឋាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុម​ហ៊ុ​នាំ​ចូល​ត្រឹមត្រូវ គ្មា​ចុះបញ្ជី​កា គ្មាន​ការ​ត្រួតពិនិត្យ និងគ្មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។

ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​ចំពោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ទាំង​៥​នេះ គឺ ៖
១. ហ្វេ​ស​ប៊ុ​ក​ឈ្មោះ លក់​ផលិតផល​អន​ឡាញ ។
២. អូន​លក់​ផលិតផល សិច ។
៣. Online Shop Vimax Develop Sex បង្កើន​សមត្ថ​ភាពបុរស​ ។
៤. Mana Tyty ។
និង​៥. V-Cosmetics ។

នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខ មិថុនា ឆ្នាំ​២០១៨ នេះ ដើម្បី​ចៀសវាង​ការ​ខាតបង់​ប្រាក់​កាស និង ប៉ះពាល់​ដល់​សុខភាព ឬ អាច​ឈាន​ដល់​ការ​បាត់​បង់ជីវិត ( ដោយសារ​គាំងបេះដូង ឬ ងាប់​ប្រដាប់​ភេទ​ប្រើ​ការ​លែង​កើត ) របស់​អ្នក​ប្រើប្រាស់​ទៀត​នោះ សូម​សាធារណជន ឈប់​ប្រើប្រាស់​ផលិតផល ជែ​ល លាប​លើ​ប្រដាប់​ភេទបុរស ជា​ពិសេស​ផលិតផល ជែ​ល ឈ្មោះ DEVELOPPE SEX ។

ករណី​បានឃើញ​អ្នក​ប្រើប្រាស់ លក់ ឬ ចែកចាយ​ផលិតផល​លាប​លើ​ប្រដាប់​ភេទបុរស​ឈ្មោះ DEVELOPPE SEX សូម​ផ្តល់​ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ​បរិក្ខា​ពេទ្យ និង​គ្រឿងសម្អាង តាម​រយៈ​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០៩៥ ៣៥៩ ៣៩៩ ៕

Comments

comments