ភ្នំពេញ ៖ នៅ​មុន​នេះ​បន្ដិច ជន​ដែល​បង្ហោះ​សារ​ប្រមាថ​លើ​ព្រះមហាក្សត្រ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវ​កម្លាំង​នគរបាល​តាម​ចាប់ខ្លួន​បាន​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បើ​តាម​មន្ដ្រី​នគរបាល​ជាន់ខ្ពស់ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បានអោយ​ដឹង​ថា បុគ្គល​ដែល​បង្ហោះ​សារ​ប្រមាថ​លើ​ព្រះមហាក្សត្រ​នេះ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «​អៀង ជលសា​» បាន​បង្ហោះ​សារ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ។

ប្រតិបត្តិការ​តាម​ជន​ដែល​ប្រមាថ​ព្រះមហាក្សត្រ​នេះ ត្រូវ​បាន​ឡើង​ដោយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, រួម​សហកា​ជាមួយ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​ស្នងការដ្ឋាន​ខេត្តស្វាយរៀង ៕

Comments

comments