ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​នេះ​កើតមក​មាន​វាសនា​អភ័ព្វ​ខ្លាំង​ណាស់ ធ្លាក់ខ្លួន​ពិការ (​ខ្វិន​ជើង​) តាំងពី​កំណើត លុះដល់​ធំ​ដឹងក្តី​បន្តិច ស្រាប់តែ​កើត​មាន​ជំងឺ​ស្ក​ន់​ជាន់ ចេះ​តែ​វិលមុខ​ប្រកាច់ រាក​នោម​ជាប់​ជា​ប្រចាំ​បន្ថែម​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​មិន​អាច​ចូល​សាលារៀន​សូត្រ​បាន​ចេះ​ដឹង​នោះ​ទេ ដោយ​ងាក​មក​ចាប់​យក​របរ​ជិះរទេះ​ដើរ​រើស​អេ​ត​ចាយ យក​ទៅ​លក់​បាន​ប្រាក់ ដើម្បី​ចិញ្ចឹម​ឪពុក​ម្តាយ​ជរា ​។

ស្ត្រី​អភ័ព្វ​រូប​នេះ មានឈ្មោះ​ម៉ែ​ន ចេ​ន សព្វថ្ងៃ​អាយុ​២៨​ឆ្នាំ ជា​ជន​ពិការ (​ខ្វិន​ជើង​) ជិះ​តែ​រទេះ និង​មាន​លំនៅ​ក្នុងភូមិ​ខ្លាឃ្មុំ ឃុំ​គោក​ធ្លក​លើ ស្រុក​ជីក្រែង​ ។

ស្ត្រី​អភ័ព្វ ម៉ែ​ន ចេ​ន បាន​រៀបរាប់​ដោយ​សម្លេង​រដឺន​ៗ សុភាព​រាបសារ​គួរ​ឱ្យ​ចង់​ស្តាប់​ថា នាង​មាន​បងប្អូន​ទាំងអស់​៧​នាក់ សព្វថ្ងៃ​មាន​ប្តី ប្រពន្ធ​រៀងខ្លួន​អស់​ទៅ​ហើយ តែ​ម្នាក់ឯង​មាន​ជីវភាព​សុទ្ធតែ​ទីទ័ល​ក្រ​ដូច​គ្នា​។

ចំណែក​នាង​រាល់ថ្ងៃ រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ជរា ដោយ​ក្នុង​នោះ ម្តាយ​របស់​នាង​មាន​អាយុ​ជាង​៦០​ឆ្នាំទៅ​ហើយ និង​មាន​ជំងឺ​ប្រចាំ​កាយ​ជាប់​ខ្លួន​ទៀត រីឯ​ឪពុក​របស់​នាង មាន​អាយុ​៧៥​ឆ្នាំទៅ​ហើយ និង​មិន​មាន​របរ​អ្វី​នោះ​ទេ ព្រោះ​ចាស់ជរា​ណាស់​ទៅ​ហើយ ហេតុនេះ មាន​តែ​នាង​ម្នាក់​គត់​ដែល​ត្រូវ​ទទួល​បន្ទុក​រកស៊ី​ចិញ្ចឹម​ឪពុក​ម្តាយ ទោះជា​ខ្លួន​ពិ​កល​ពិការ​ក៏​ដោយ​ ។

ជា​ចុង​ក្រោយ នាង​ម៉ែ​ន ចេ​ន មិន​ហ៊ាន​អំពាវនាវ ឬ​សំណូមពរ​សុំ​អ្វី​ពី​សប្បុរសជន​នោះ​ទេ ដោយ​នាង​បាន​និយាយ​ថា នាង​មិន​ហ៊ាន​សុំ​ទេ ខ្លាច​គេ​ថា​នាង​លោភលន់ ណាមួយ​ខ្លាច​បាប​ទៀត ហេតុនេះ​ប្រសិនបើ​សប្បុរសជន​មានចិត្ត​អាណិតអាសូរ​ចង់​ជួយ​សង្គ្រោះ​នាង គឺ​នាង​ទទួល​ ៕

Comments

comments