ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ សព​អ្នក​ម្នាង អ៊ុ​ក ផល្លារ​ណ​ប្ញ​ទ្ធិ បាន​ចាប់ផ្តើម​បូជា នៅ​បរិវេណ​វត្ត​បទុម​វ​ត្តី រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​សម្តេចព្រះ​មហិស្ស​រា នរោត្តម ច័​ក្រ​ពង្ស ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ តំណាង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ មាតា​ជាតិខ្មែរ ទ្រង់​ជា​អ្នក​ថ្វាយ​ព្រះ​ភ្លើង​បូជា​ដល់​សព​អ្នក​ម្នាង  ។

ពិធី​បូជាសព​អ្នក​ម្នាង អ៊ុ​ក ផល្លា រណ​ប្ញ​ទ្ធិ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សមាជិក​ព្រះរាជ​វង្សានុវង្ស ថ្នាក់ដឹកនាំ​គណបក្ស សមាជិក ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​ផង​ដែរ ។

ជីវប្រវត្តិ​សង្ខេប​របស់​អ្នក​ម្នាង អ៊ុ​ក ផល្លា ៖
កើត​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៩ អ្នក​ម្នាង អ៊ុ​ក ផល្លា ជា​អតីត​តួអង្គ​អប្សរា​ស ក្នុង​របាំ​ព្រះរាជ​ទ្រព្យ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ។

អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ចូល​ហាត់​របាំ នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ តាំងពី​អាយុ​៩​ឆ្នាំ ហើយ​បាន​ចេញ​សម្តែង​លើក​ដំបូង​ក្នុង​វ័យ​១៣​ឆ្នាំ ។ អ្នក​ម្នាង មិន​ត្រឹមតែ​មាន​ទេព​កោសល្យ​លើ​ផ្នែក​របាំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​រូបឆោម​ស្រស់​សោភា​ទៀត​ផង ។

អ្នក​នាង អ៊ុ​ក ផល្លា បាន​ដង្ហែ​តាម​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ និង​បាន​សាង​ជីវិត​គ្រួសារ​ជាមួយ​ព្រះ​អង្គ តាំងពី​ឆ្នាំ​១៩៩៩ ដោយ​មាន​បុត្រា​២​អង្គ ព្រះ​នាម នរោត្តម សុធា​ឫទ្ធិ ប្រសូត​ក្នុង​ឆ្នាំ​២០០៣ និង​បុត្រា​ទី​២ មាន​ព្រះ​នាម នរោត្តម រណ​វង្ស ប្រសូត​ក្នុង​ឆ្នាំ​២០១១ ។

អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ទទួលមរណភាព​ក្នុង​ព្រះ​ជន្ម​៣៩​ឆ្នាំ ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ដំណើរ​ជាមួយ​ព្រះ​ស្វាមី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បី​យាងចុះ​សួរសុខទុក្ខ​ប្រជាជន ដែល​ជា​សមាជិក សមាជិកា​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច នៅ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ។ សព​របស់​អ្នក​ម្នាង អ៊ុ​ក ផល្លា ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ នៅ​វត្ត​បុ​ទម​វ​ត្តី ក្នុង​រាជធានី​ភ្នំពេញ​។

សូមបញ្ជាក់ថា ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រង​របួសធ្ងន់ ដោយ​បាក់ជើង​ខាងឆ្វេង បាក់ឆ្អឹង​ដងកាំបិត និង​ស្រាំ​ឆ្អឹងជំនី ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ៕

Comments

comments