ខេត្តមណ្ឌលគិរី ៖ លោក​វរសេនីយ៍ទោ ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ សីមា​នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​ដែល មានរឿង​អាស្រូវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​ជាមួយ​ឈ្មួញ​មក​ពី​ប្រទេស​វៀតណាម​លួច​ធ្វើ​ផ្លូវ​បើក​ច្រករបៀង​ដោយ​ខុសច្បាប់ កាយ​ប្រឡាយ​ពី​អូរ​ព្រំដែន​វៀតណាម​ចូល​ទឹកដី​កម្ពុជា និង​ក្តោប​អំណាច​ប្រកាន់​បក្ខពួក​គ្រួសារ​និយម​នោះ ត្រូវ​បាន​ថ្នាក់លើ​សម្រេច​ផ្ទេរ​ភារកិច្ច​ចេញ​មក​បម្រើ​ការងារ​នៅ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី ហើយ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី តាម​ការ​គ្រោងទុក​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង និង​ផ្លាស់​ប្តូរ​មុខ​តំណែង​អធិការ​នគរបាល​ស្រុក កែវ​សីមា នឹង​ធ្វើ​ឡើងនៅ​ព្រឹកថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ ។

យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​១២១៥ ប្រក ចុះ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា លោក វរសេនីយ៍ទោ ស៊ុន ប៊ុ​ន​ធឿ​ន អត្តលេខ ២៩០៨០ ជា​អធិការ​នគរបាល​ស្រុក​កែវ សីមា​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ជា​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី និង​តែងតាំង​លោក​វរ សេនីយ៍​ត្រី វ៉ា​ន់ ដា​នី​ន អត្តលេខ​៦៨៦៣៩ ពី​នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត នីតិវិធី​ជា​អធិការ​នគរបាល​ស្រុក​កែវ​សីមា ៕

Comments

comments