ភ្នំពេញ ៖ នារី​ម្នាក់​មាន​គូ​ដណ្ដឹង​រួច​ទៅ​ហើយ តែ​ទុកចិត្ត​អនាគត​ប្អូនថ្លៃ​ឱ្យ​ឌុ​ប​ទៅ​លេង​ម្តាយមីង​នៅ​ឯ​ខេត្ត លុះ​មានឱកាស​ល្អ បាន​ឌុ​ប​បងថ្លៃ​ឡើង ផ្ទះសំណាក់​បង្ខំ​រំលោភ​សម្រេច​បាន​២​ដង នួនល្អង​ទំនង​ខ្លាច​លាក់​មិន​ជិត​នឹង​គូ​ដណ្ដឹង​ខ្លួន​ក៏​ប្រាប់​គូ​ដណ្ដឹង ប្តឹង​សមត្ថកិច្ច​តាម​ចាប់​បាន​សម្រេច កាល​វេលា​ម៉ោង​៥​ល្ងេ​ច ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​កន្លែង​វង់ល្បែង ក្នុង​បុរី​ញ្ញូ​ថោ​ន ស្ថិត​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ ជាតិ ចាន់​លី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ម្តាយមីង​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។ រីឯ​នារី​រង​គ្រោះ ដោយ​សុំ​មិន​ប្រាប់​ឈ្មោះ អាយុ​ជាង​២០​ឆ្នាំ មុខរបរ​រៀន​កែ​សម្ផស្ស ស្នាក់​នៅ​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​១៣ មិថុនា ២០១៨ នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល នាង​បាន​ខ​ល​ហៅ​ជនសង្ស័យ ដែល​ត្រូវជា​ប្អូន​គូ​ដណ្ដឹង​របស់​ខ្លួន (​ឪពុក​ជាមួយ​ម្ដាយ​ផ្សេង​គ្នា​) អោយ​ប្អូនថ្លៃ​ឌុ​ប​ទៅ​លេង​ម្តាយមីង ត្រូវជា​ម្ដាយ​ជនសង្ស័យ នៅ​ខេត្តកំពង់ស្ពឺ ។ បន្ទាប់​មក​ប្អូនថ្លៃ​របស់​នាង​ឌុ​ប​ចេញដំណើរ​បាន​បន្ដិច មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង អ្នក​ទាំង​២​បាន​ឈប់​ទិញ​អាវ​ភ្លៀង និង​ទិញ​បាយ​ទុក​ហូប នៅ​ពេល​មក​ដល់​ភូមិ​អូ​ដឹ​ម បាន​នាំ​គ្នា​ចូល​ផ្ទះសំណាក់​សន្តិភាព ។ ជនសង្ស័យ​បាន​ប្រាប់​នាង​ថា ចូល​ជ្រក​ភ្លៀង និង​ហូប​បាយ​សិន ចាំ​បន្តដំណើរ​ទៅ​ទៀត និង​បាន​នាំ​គ្នា​ឡើងផ្ទះ​សំណាក់ ។ ក្រោយ​ពី​ហូប​បាយ​រួច ស្រាប់តែ​ជនសង្ស័យ​បាន​ចាប់​ផ្តួល ពេល​នោះ​នាង​ស្រែក​ដែរ តែ​ជនសង្ស័យ​បាន​ច្របាច់ក​នាង​ថែម​ទាំង​គំរាម​សម្លាប់ ទើប​នាង​មិន​ហ៊ាន​ស្រែក​បន្ដ​ទៀត ហើយ​អាប្អូន​ចាត់ការ​បាន​សម្រេច​ចំនួន​២​ដង ក្នុង​ពេល​បន្ដបន្ទាប់ ។ ពេល​ចាត់ការ​រួច មិន​ជូន​ទៅ​ផ្ទះ​មីង​នោះ​ឡើយ ដោយ​អោយ​ម៉ូតូឌុប​មួយទៀត ជូន​ជំនួស​វិញ ហើយ​នាង​ក៏​មិន​ទៅ​មុខ​ទៀត​ដែរ ដោយ​បាន​ត្រឡប់​ក្រោយ​ទៅ​ផ្ទះ​នាង​វិញ ។ លុះ​នៅ​ថ្ងៃ​ទី​១៤ រំលង​បាន​មួយ​ថ្ងៃ នាង​បាន​ដាច់​ចិត្ត ប្រាប់​ទៅ​គូ​ដណ្តឹង​នាង នៅ​រឿងរ៉ាវ​ទាំង​អស់នោះ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ពី​នារី​រង​គ្រោះ​បាន​បន្ត​ថា ខណៈ​ពេល​ដែល​គូ​ដណ្ដឹង​នាង​ដឹង​ហើយ បាន​មក​ប្តឹង​សមត្ថកិច្ច​ដើម្បី​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ តែ​នាង មិន​ចាំទី​តាំង​កើតហេតុ​ឡើយ ។

សមត្ថកិច្ច​មិន​ទាន់​ទទួល​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ភ្លាម​ៗ​ឡើយ តែ​សមត្ថកិច្ច​ដឹក​ជន​រង​គ្រោះ​ដើរ​រក​ទីតាំង​កើតហេតុ​តែ​រក​ពុំ​ឃើញ ។ លុះ​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២១ ទើប​គូ​ដណ្ដឹង​នាង​បាន​រក​ឃើញ​ជនសង្ស័យ​ត្រូវជា​ប្អូន​ឪពុក​ជាមួយ​ម្ដាយ​ទីទៃ កំពុង​លេង​បុក​ប៊ីយែរ ហើយ​ខ​ល​ហៅ​សមត្ថកិច្ច​មក​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​សាច់ញាតិ​គូ​ដណ្ដឹង​នាង បាន​ប្រាប់​ថា ជនសង្ស័យ​ធ្លាប់​លួងលោម​រំលោភ​អ្នក​ផ្សេង​ទៀត​២​ដង​រួច​មក​ហើយ ដោយ​ម្នាក់​រំលោភ​មិន​បាន​សម្រេច សង​គេ​អស់​១៥០​ដុល្លារ និង​ម្នាក់​ទៀត​មិន​បាន​សង​ព្រោះ​កាលនោះ​ជនសង្ស័យ​រត់គេច​ខ្លួន ។

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​សាកសួរ​ទៅ​ជនសង្ស័យ ជន​នេះ​បាន​ប្រាប់​ថា ខ្លួន​ត្រូវ​នារី​រង​គ្រោះ ទូរស័ព្ទ​ហៅ​មក​ផ្ទះសំណាក់ ដោយ​មិន​បាន​ចាប់បង្ខំ​ឡើយ គឺ​ព្រមព្រៀង​ជាមួយ​គ្នា គ្មាន​អ្នក​ណា​ចាប់​អ្នក​ណា​ទេ ។

ទោះ​យ៉ាងណា ជន​រង​គ្រោះ​ប្តឹង​ទារ​សំណង​៣,០០០​ដុល្លារ​(៣​ពាន់​ដុល្លារ​) តែ​ម្តាយមីង ខាង​ជនសង្ស័យ​ថា គ្មាន​លទ្ធភាព​សង​ទេ ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ ព្រហ្មទណ្ឌ​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Comments

comments