រាជធានី​ភ្នំពេញ ៖ បើ​តាម លោក ញ៉េ​ប ប៊ុ​ន​ជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ២០១៨​នេះ​ថា ស្ថានភាព​របួស​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ធូរស្រាល​មួយ​កម្រិត​ហើយ ។

លោក ញ៉េ​ប ប៊ុ​ន​ជិន បញ្ជាក់​ថា គ្រា​ដែល​ដឹង​ព្រះ​កាយ​នោះ ព្រះ​អង្គ​បាន​ថ្លែងអំណរគុណ ដល់​ប្រជាពលរដ្ឋ ដែល​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ព្រះ​សុខភាព​ទ្រង់ ហើយ​អំពាវនាវ​ដល់​អ្នកគាំទ្រ​ទាំងអស់​ទៅ​ចូលរួម​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ កុំបី​ខាន ។ ប៉ុន្តែ​ព្រះ​អង្គ​លោក​អត់​ទាន់​ដឹង​ថា អ្នក​ម្នាង​យ៉ាងម៉េច​នៅឡើយ​ទេ ៕

Comments

comments