រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ធ្លាប់​បាន តុលាការ​ឃុំខ្លួន​បាន មួយសន្ទុះ​ម្តង​រួច​ទៅ​ហើយ ព្រោះតែ​រឿង​វាយ​ភ្ញៀវ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រុម​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​មាន​ទាំង​ម្ចាស់​ហាង ខារ៉ាអូខេ យីហោ រាត្រី​សំណាងល្អ នៅ​តាម​ផ្លូវ​២០០៤​ផង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ម្តងទៀត ព្រោះ​រឿងវាយ​ភ្ញៀវដេកពេទ្យ​ សារ​ជា​ថ្មី ។

បើ​យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ ទាំង​៦​នាក់ រួម​មាន ៖ ទី​១.​ឈ្មោះ យឹ​ម សំណាង ហៅ តូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ម្ចាស់​ហាង​ខារ៉ាអូខេ​, ទី​២. ឈ្មោះ ជឿន ស្រី​និ​ច ភេទ​ស្រី អាយុ​២៣​ឆ្នាំ បុគ្គលិក ខារ៉ាអូខេ​, ទី​៣.​ឈ្មោះ រឿ​ន រាម ភេទ​ទី​៣ អាយុ​២៤​ឆ្នាំ មុខរបរ បុគ្គលិក ខារ៉ាអូខេ​, ទី​៤.​ឈ្មោះ វណ្ណ វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ​, ទី​៥.​ឈ្មោះ ធាន ភា​រុណ ភេទ​ប្រុស អាយុ​២២​ឆ្នាំ បុគ្គលិក​ខារ៉ាអូខេ និង​ទី​៦.​ឈ្មោះ អំ សុខ​ជា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ ។

ចំណែក​ក្រុម​ជន​រង​គ្រោះ​រួម​មាន ៖ ទី​១.​ឈ្មោះ រ៉េ​ត ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ម្តុំ​លូ​៥ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ មានស្រុក​កំណើត ភូមិ​ផ្សា​រលើ ឃុំ​លលកស ស្រុក​សំពៅ​មាស ខេត្តពោធិសាត់ រង​របួសស្រាល​, ទី​២ ឈ្មោះ ឆាង សុខ​លាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ មានស្រុក​កំណើត ភូមិ​ឈូកស ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម តែ​ទៅ​រស់នៅ​ខាង​ស្រុក​ជាមួយ​ប្រពន្ធ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ រង​របួសធ្ងន់ និង​ទី​៣.​ឈ្មោះ ឆាង សុ​វ៉ា​ន់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ កម្មករ​សំណង់ ស្នាក់​នៅ ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ មានស្រុក​កំណើត ភូមិ​ឈូកស ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម តែ​រស់នៅ​ជាមួយ​ប្រពន្ធ​នៅ​ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។

សូម​ជម្រាប​ជូន​ថា ហេតុការណ៍​វាយ​ភ្ញៀវ​ដេកពេទ្យ​នេះ បាន​កើតឡើង​កាលពី យប់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​កន្លង​ទៅ នៅ​ក្នុង​ហាង រាត្រី​សំណាងល្អ ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ដើមចម​ដែល​ឈាន​ដល់​ការ​វាយ​ភ្ញៀវ ឲ្យ​រង​របួសធ្ងន់​ស្រាល ផ្តើម​ចេញពីការ​ច្រៀង​ខារ៉ាអូខេ ដែល​ក្រុម​ជន​រង​គ្រោះ តវ៉ារឿង​ម្ចាស់​ហាងគិតលុយ​សើ​ល​ច្រើន​ពេក ក្រោយមក​ក៏​ផ្ទុះ​ហិង្សា​តែ​ម្តង ។

ក្រោយ​ពី​រង​របួសធ្ងន់​ស្រាល ក្រុម​ជន​រង​គ្រោះ​បាន ទៅ​ដាក់​ពាក្យ​ប្តឹង ឲ្យ​សមត្ថកិច្ច ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​ដោះស្រាយ រហូត​ឈាន​ដល់​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ ទាំង​០៦​នាក់​ខាងលើ យក​ទៅ​សាកសួរ កាលពី​២១ ខែមិថុនា ឆ្នាំ​២០១៨ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ៕

Comments

comments