ភ្នំពេញ ៖ យោង​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​បង្ហោះ​ចែកចាយ​បន្ត​គ្នា ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ កំពង់ចាម​កំពង់​ចិត្ត កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០១៨ បាន​បង្ហាញ​ពី​សកម្មភាព​របស់​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ ដែល​កំពុង​លួចលាក់​ទាក់ទង​ប្រុស​សហាយ រហូត​ដល់​ថ្លើមធំ ហ៊ាន​នាំ​ប្រុស​សហាយ​ឡើង​មក​រួមរ័ក​សម្ងំ​រួម​ស្នេហ៍​ដល់​លើ​ផ្ទះ ត្រូវ​បាន​បុរស​ជា​ប្តី រួម​នឹង​សាច់ញាតិ​ជា​ច្រើន​នាក់ បាន​តាម​ទាន់​ឃើញ​ផ្ទាល់​នឹង​ភ្នែក ប្រពន្ធ​បាន​ត្រឹម​ទួញ​យំ​សំពះ​អង្វរ​សុំ​ទោស​ប្តី ។

ប្តី​ប្រពន្ធ​ខាងលើ​នេះ មិន​ត្រូវ​បាន​ស្គាល់​ពី​អត្តសញ្ញាណ​នោះ​ទេ ប៉ុន្តែ​តាម​អ្វី​ដែល​ស្តាប់ ឮ​ពី​ការ​ជជែក​វែកញែក​គ្នា គឺ​បុរស​ជា​ប្តី មានរ​បរជា​អ្នក​បើករថយន្ត​ឈ្នួល​នៅ​តាម​ខេត្ត​ឆ្ងាយ​ៗ ចំណែក​ស្ត្រី​ជា​ប្រពន្ធ ត្រូវ​ប្តី​ទុក​ឱ្យ​នៅ​ចាំផ្ទះ ។

នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ រយៈពេល​៧​នាទី និង​០៨​វិនាទី គេ​ឃើញ​បុរស​ជា​ប្តី​បាន​ស្តីបន្ទោស​ប្រពន្ធ​របស់​ខ្លួន​ថា «​ខ្ញុំ​មិន​នឹក​ស្មានថា នាង​ជា​មនុស្ស​ថោកទាប​ដល់​ថ្នាក់​នេះ​សោះ ថ្លើមធំ​ហ៊ាន​ក្បត់ចិត្ត​ប្តី ទៅ​នាំ​ប្រុស​មក​ដេក នាង​ឯង​ពិចារណា​មើល មិនបាច់​សុំ​ទោស​ទេ ទទួលយក​មិន​បាន​ទេ ព្រោះ​ខ្លួនប្រាណ​នាង​ឯង​ប្រឡាក់​ស្អុយ​ស្មោកគ្រោក​ទៅ​ដោយ​…​គេ​បាត់​ទៅ​ហើយ​ហ្នឹង នាង​ឯង​ហ្នឹង​វា​អត់​មិន​បាន​មែន ? ថោក​ណាស់ ទោះ​គេ​ស្រីខូច ក៏​គេ​ល្អ​គ្រាន់បើ​ជាង​នាង​ដែរ គេ​ថា ស៊ូ​យក​ស្រីខូច​ធ្វើ​ប្រពន្ធ តែ​មិន​យកប្រពន្ធ​ធ្វើ​ស្រីខូច​ទេ ស្រីខូច​យក​មក​វា​កែ តែ​មនុស្ស​ល្អ​ទៅ​ខូច គ្មាន​អ្នក​ណា​គេ​កែ​បាន​ទេ រូបសម្បត្តិ​ប៉ុណ្ណឹង​ដែរ មិន​គួរ​ណា​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​សោះ​…» ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ បាន​ត្រឹម​ខ្ទប់​មុខ​យំ សំពះ​អង្វរ​ប្តី ឱ្យ​លើកលែងទោស​ឱ្យ​នាង ហើយ​ជាមួយ​នេះ នាង​បាន​ឆ្លើយ​សារភាព​នៅ ចំពោះ មុខ​ប្តី​ថា នាង​ធ្លាប់​បាន​ទាក់ទង​ជាមួយ​បុរស​ខាងលើ (​ប្រុស​សហាយ​) តាម​ទូរស័ព្ទ និង​ធ្លាប់​ប្រាប់​គេ​តាម​ត្រង់​ថា នាង​មាន​ប្តី មានកូន​ហៅ និង​មិន​អាច​ចោល​ប្តី​បាន​ទេ ហើយ​កន្លង​មក​នាង​ធ្លាប់​បាន​ហៅ​បុរស​ម្នាក់​នេះ មក​ដេក​នៅ​ក្នុង​បន្ទប់​ចំនួន​២​លើក​រួច​មក​ហើយ ។

ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​ជា​ប្រពន្ធ​បាន​លើក​ឡើង​ថា កន្លង​មក នាង​ប្រាប់​ប្តី​ហៅ​ថា នាង​ចង់ទៅ​រស់នៅ​ស្រុក​ជិត​ប្តី​វិញ​ដែរ តែ​ប្តី​មិន​ព្រម ទើប​កើត​មានរឿង​បែប​នេះ​ឡើង​ទៅ​… ៕

Comments

comments