ភ្នំពេញ ៖ ស្ត្រី​ជា​អាណិកជន​ខ្មែរ រស់នៅ​ប្រទេស​បារាំង​ម្នាក់ បាន​ដាច់​ចិត្ត​ទម្លាយ​នូវ​រឿងរ៉ាវ​ជីវិត​ផ្ទាល់ខ្លួន ដែល​បាន​រៀប​ការ​ប៉ះ​ចំ ប្តី​ជា​មនុស្ស​បោកប្រាស់​មក​រៀប​ការ​ជាមួយ​គ្នា ដើម្បី​ចង់ឱ្យ​ជួយ​ធានា​រូបគេ​ចេញ​ទៅ​រស់នៅ​ស្រុក​បារាំង គេច​ពី​បំណុល​តែ​ប៉ុណ្ណោះ លុះ​ទៅ​ដល់​ហើយ រួមរស់​ជាមួយ​ប្រពន្ធ​បាន​តែ​៤​ខែ ក៏​ចុះ​ចោលផ្ទះ​បាត់ ។

ទោះជា​យ៉ាងណា ប្តី​ដែល​ស្ត្រី​ជា​អាណិកជន​ខ្មែរ​អះអាង​ថា ជា​ជន​បោកប្រាស់​នោះ នឹង​ត្រូវ​ផុត​នៃ​ការ​រស់នៅ​ប្រទេស​បារាំង ត្រឹម​នៅ​ថ្ងៃ​ទី​០៤-០៨-២០១៨ ខាង​មុខ​នេះ​ហើយ ជា​ហេតុ​ធ្វើ​អោយ​បុរស​នោះ គំរាម​និង​បាន​ធ្វើទុក្ខបុកម្នេញ ដើរ​និយាយ​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រពន្ធ​សព្វបែបយ៉ាង ដើម្បី​ធានា​ធ្វើ​សិទ្ធិ​រស់នៅ​ប្រទេស​បារាំង​។

ស្ត្រី​ជា​ប្រពន្ធ​ខាងលើ មានឈ្មោះ​ស្រាង ផា​ណែ​ត និង​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Maely Sreang ជា​អាណិកជន​ខ្មែរ រស់នៅ​ប្រទេស​បារាំង សព្វថ្ងៃ​កំពុង​រស់នៅ​ប្រទេស​បារាំង ។ ចំណែក​បុរស​ជា​ប្តី មានឈ្មោះ​អ៊ី​ង រក្សា មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ing Raksa សព្វថ្ងៃ​កំពុង​រស់នៅ​ប្រទេស​បារាំង​ដូច​គ្នា ។

ស្ត្រី​ខាងលើ បាន​បន្ថែម​ថា «​មានរឿង​នឹង​ជិត​មួយ​ឆ្នាំ ខ្ញុំ​មិន​និយាយ តែ​នេះ​ខ្ញុំ​ត្រូវ​និយាយ ជន​បោកប្រាស់​នឹង​វា​ដើរ​បង្កាច់បង្ខូច​ខ្ញុំ​តាម​រក ខ្ញុំ​ឱ្យធ្វើ​សិទ្ធិ​រស់នៅ​ប្រទេស​បារាំង ខ្ញុំ​មិន​ជួយ​ធ្វើ​សិទ្ធិ​រស់នៅ ពីព្រោះ​វា​បោក​ខ្ញុំ​យូរហើយ ខ្ញុំ​មិន​ឱ្យ​វា​បោក​តទៅ​ទៀត​ទេ​…»​ ។

កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ស្ត្រី​ជា​ប្រពន្ធ​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក Maely Sreang បាន​បង្ហោះ​សារ​មួយ​រៀបរាប់​ពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ថា «​សូម​ជំរាបសួរ​ដល់​បងប្អូន ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ នាង​ខ្ញុំ ឈ្មោះ​ស្រាង ផា​ណែ​ត សព្វ​នាង​ខ្ញុំ​រស់នៅ​ប្រទេស​បារាំង នាង​ខ្ញុំ​មាន​បញ្ហា​ចង់ឱ្យ​បងប្អូន​ជួយ Share រកមុខ​បុរស​ដែល​ជា​ជន​បោកប្រាស់ មានឈ្មោះ​អ៊ី​ង រក្សា ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Raksa lng ពី​មុន បុរស​ម្នាក់​នេះ​ធ្វើការ​នៅ​សៀមរាប និង​ស្រុក​កំណើត​នៅ​ភ្នំស្រុក នៅ​ឆ្នាំ​២០១៦ នាង​ខ្ញុំ​បាន​ចុះ​ពី​ប្រទេស​បារាំង ទៅ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជន​បោកប្រាស់​ម្នាក់​នេះ បន្ទាប់​មក នាង​ខ្ញុំ និង​ម្តាយ​ជួយ​ផ្ញើ​លុយ និង​ផ្គត់ផ្គង់​ការ​សិក្សា​នៅ​ភ្នំពេញ រៀន​ចប់​ភាសា​បារាំង និង​ជួយ​បង់លុយ​ថ្លៃ​ផ្ទះ​ជួល​នៅ​ភ្នំពេញ នៅ​ឆ្នាំ​២០១៧ នាង​ខ្ញុំ​បាន​ធ្វើការ​ធានា​ជន​បោកប្រាស់​ម្នាក់​នេះ​មក នៅ​ប្រទេស​បារាំង ដោយ​ការ​ទុកចិត្ត​គិត​ថា ជា​ប្តី​ប្រពន្ធ​នឹង​គ្នា នាង​ខ្ញុំ​បើក​កុង​ធានា​គារ​រួម​គ្នា គេ​បាន​បោកប្រាស់​នាង​ខ្ញុំ ដក​លុយ​ក្នុង​កុង ជន​បោកប្រាស់​នៅផ្ទះ​នាង​ខ្ញុំ​បួន​ខែ ហើយ​ក៏​ចុះ​ចេញពីផ្ទះ​ទៅ​ខាងក្រៅ នាង​ខ្ញុំ​ចាប់​បាន​ភ័ស្តុតាង ជន​បោកប្រាស់​ជំពាក់​លុយ​អ្នកស្រុក​ខ្មែរ គំនិត​របស់​គេ​ដែល​បោកប្រាស់​ខ្ញុំ​ឱ្យ​រាប​អាពាហ៍ពិពាហ៍ និង​ធានា​ធ្វើ​សិទ្ធិ​រស់នៅ​ប្រទេស​បារាំង បាន​មួយ​ឆ្នាំ នាង​ខ្ញុំ​បានដឹង​គំនិត​ជន​បោកប្រាស់​ម្នាក់​នេះ ពេល​ជន​បោកប្រាស់ ចុះ​ចេញពីផ្ទះ​នាង ថ្ងៃ​ទី ២៧,១២,២០១៧ អស់​រយៈពេល​៧​ខែ​ហើយ ហើយ​ដើរ​និយាយ​បង្កាច់​បង្ខូចឈ្មោះ​នាង​ខ្ញុំ ទូរស័ព្ទ​មក​រំខាន​ខ្ញុំ​រក​ពេលធ្វើការ​មិន​បាន តាម​រករឿង​តាម​អុកឡុក​គំរាមកំហែង​ខ្ញុំ និង​កូនស្រី​របស់ខ្ញុំ និង​បង្ខំ​ឱ្យ​នាង ខ្ញុំ​ធ្វើ​សិទ្ធិ​រស់នៅ​ប្រទេស​បារាំង បើ​មិន​ចឹ​ង​ទេ គេ​មិន​ឱ្យ​នាង​ខ្ញុំ និង​កូនស្រី​រស់នៅ​បាន​សុខ​នោះ​ទេ ព្រោះ​ជន​បោកប្រាស់​ម្នាក់​នេះ​ផុត​នៃ​ការ​រស់នៅ​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​០៤-០៨-២០១៨ បើ​បងប្អូន​រស់នៅ​ប្រទេស​បារាំង បានដឹង​ពី​កន្លែង​រស់នៅ​ជន​បោកប្រាស់​នេះ នៅ​កន្លែង​ណា សូម​មេត្តា​ប្រាប់​នាង​ខ្ញុំ​ផង សូម​អរគុណ​ទុកជា​មុន​…» ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ អង្រុត​រង់ចាំ​ការ​បកស្រាយ​បំភ្លឺ​ពី​ភាគី​បុរស​ជា​ប្តី ព្រោះ​មិន​អាច​ទំនាក់ទំនង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក បាន​ទេ ទំនង​បុរស​ជា​ប្តី​បាន​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ Raksa lng នេះ​ចោល​ហើយ ៕

Comments

comments