មួយ​រយៈ​ចុង​ក្រោយ​នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​សង្កេត​ឃើញ​ថា ប្រព័ន្ធ​និង​បណ្ដាញ​ផ្សព្វផ្សាយ​បោកប្រាស់​ជា​ច្រើន បាន​និង​កំពុង​បង្កើត​ការ​បោកប្រាស​ថ្មី​ៗ ដែល​យើង​ស្មាន​មិន​ដល់ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្សេង​ៗ ។ តួយ៉ាង អស់ពី​ការ​ប្រកាស​ដាក់​លក់​ស្បែកជើង​បោកប្រាស់ ពេល​នេះ គឺ​ចេញ​នូវ​ស្ទា​យ​បោកប្រាស់​ថ្មី គឺ​ការ​ឈ្នះ​ប្រាក់​រង្វាន់​ផ្សេង​ៗ ទស្សន៍​ទាយ​ត្រូវ​បាន​រង្វាន់ ។​ល​។

បើ​តាម​ប្រភព​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រកាស​ផ្សព្វផ្សាយ​ព័ត៌មាន ដល់​សាធារណៈជន ជា​ពិសេស​បងប្អូន និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ៖ «​សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្សព្វផ្សាយ ដូច​ជា​ការ​ឈ្នះ​រង្វាន់​ផ្សេង​ៗ​តាម ប្រព័ន្ធ​បណ្តាញ​សង្គម​ដូច​ជា Facebook ឬ វេ​ប​សាយ​» ។

ប្រភព​ភព​ដដែល បាន​បញ្ជាក់​ទៀត​ថា សូម​ជៀសវាង​ការ​ចុច Like ឬ Share ព្រោះ​វា​អាច​នាំ​មក​នូវ​ផលវិបាក​ដូច​ជា ៖ ខាតបង់​ពេលវេលា គេ​អាច​ប្រមូល​យក​ទិន្នន័យ​របស់​យើង​ទៅ​ប្រើប្រាស់​ក្នុង​ការ​បោកប្រាស់​ផ្សេង​ៗ ដូច​ជា Vishing (​ការ​ខល​​បោកប្រាស់​តាម​ទូរស័ព្ទ​) ជាដើម​ ។

ការ​ចុច Like ឬ Share មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​ទេ ហើយ​ថែម​ទាំង បង្ហាញ​ថា​យើង គាំទ្រ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនោះ​ផង​ដែរ​» ។ អាស្រ័យ​ដូច​បាន​ប្រកាស​ជូន​ខាងលើ​សូម​បងប្អូន​មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ៕

Comments

comments