កំណាត់ផ្លូវជាតិ​លេខ​៤​ ជំនន់​ទឹកភ្លៀង​បាន​ជន​លិច នៅ​ម៉ោង​៥និង៣០​ព្រឹក​ ថ្ងៃ​ទី​១៧​ កក្កដា​ ​២០១៨​នេះ ​នៅ​ចំណុច​ស្ពាន​អូរ​គគីរ ​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ ​ស្ថិត​នៅ​ភូមិ​ស្ទឹង​ច្រាល​ ឃុំ​អូរ​បាក់រទេះ​ ជំនន់​ទឹកភ្លៀង​បាន​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​១០៦,១០៧​ ។

ពេល​នេះ​ទឹកបាន​ហូរ​កាត់​ស្ពាន​ប្រហែល​១០០​ម៉ែត្រ​ និងកំពស់​ទឹក​លើ​ស្ពាន​ប្រហែល​មួយ​ម៉ែត្រ ​។​ ខណៈ​ចរាចរណ៍​ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន​សិន ​។

​ចំពោះ​មុខ​ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ នឹង​ស្នាក់​ការ​៤០២ ​ប្រចាំនៅ​កន្លែង​កើតហេតុ​ ដើម្បី​រៀបចំ​ការធ្វើដំណើរ ឫផ្អាក​ ដើម្បីសុវត្ថិភាព​ ៕

Comments

comments