ភ្នំពេញ ៖ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​មើល​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​កំពុង​តែ​ហូរ​ធ្លាក់​យ៉ាង​គំហុក​ទៅ​កាន់​ផ្នែក​ខាងក្រោម​តាម​ស្ទឹង កំពុង​គម្រាមកំហែង ភូមិសាស្ត្រ នៅ​តំបន់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​បាន​ទទួល​ទឹកជំនន់​ភ្លៀង​ត​ពី​ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ម្សិលមិញ​នេះ ។

លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះ​ទប់ទល់​បញ្ហា​នៅ​ចំពោះ​មុខ ជាមួយនឹង​ទឹកជំនន់​នៅ​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ការពារ​កុំឱ្យ​មានការ​ហូរ​ច្រោះ លិច​ចូល​តំបន់​ទំនាប​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។

ស្ថិត​ក្នុង​ឱកាស​នេះ​ដែរ​លោក​រដ្ឋមន្ត្រី បាន​រៀបចំ​ឱ្យ​មាន​ក្រុម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង សម្រាប់​តាមដាន​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។

ទោះជា​យ៉ាងណា លោក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា កម្សួល​ទឹក​នេះ ត្រូវការ​រយៈពេល​ប្រមាណ​ពី​១០​ទៅ​១២​ម៉ោង​ទៀត ទើបបាន​ធូរស្រាល​ទៅ​វិញ ៕

Comments

comments