ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​ការ​ព្យាករណ៍​ពី​កម្ពស់​ទឹក ប្រចាំ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយ​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក នៅ​តាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​នានា រួម​មាន ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹង​ត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេ មេគង្គ​-​កំពង់ចាម​, ស្ថានីយ​បា​សាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បា​សាក់​-​កោះ​ខែល​, ស្ថានីយ​ទន្លេសាប -​ព្រែក​ក្តាម និង​បឹង​ទន្លេសាប​-​កំពង់​លួង ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​មក​ដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ទឹកទន្លេ​មេគង្គ​លើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​កើនឡើង​ដល់​កម្ពស់​១០.៨៤​ម៉ែត្រ ខណៈ​កម្ពស់​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​១០.៧០​ម៉ែត្រ ។

ក្រសួង​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ តំបន់​ទំនាប​ដែល​នៅ​តាម​ដង​ទន្លេ ត្រូវ​បាន​ទឹក​លិច​ចូល​ជា​បន្តបន្ទាប់​៕

Comments

comments