ភ្នំពេញ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​កញ្ច្រែង កញ្ជើ ដាក់​បន្លែ ហើយ​យក ទៅ​លក់​នៅ​ផ្សារ​ដើម​គរ ចំ​ម្ចាស់​ត្រូវ​ម្ចាស់​ចាប់​បាន​ម្នាក់​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​១ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន ទី​១ មានឈ្មោះ ខំ សុខ​ជា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​រើស​អេ​ត​ចាយ ស្នាក់ នៅផ្ទះ​ជួល ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ។ និង​ទី​២ មានឈ្មោះ ចាន់ សុភាព ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ រើស​អេ​ត ចាយ ស្នាក់​នៅ​បន្ទាប់​ផ្ទះ​ជួល​ជាមួយ​គ្នា ។ ដោយឡែក​ជន​រង​គ្រោះ​មានឈ្មោះ ហួ​ន សុភ​ក្ភ័ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​លក់​បន្លែ​នៅ​ផ្សារ​ដើម​គរ ។

បើ​តាម​សម្ដី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩​ខែ ក​ក្ដ​ដា ចំ​ថ្ងៃ​បោះ​ឆ្នោះ ពួក​គាត់​បាន​សម្រាក​លក់​ហើយ​បាន​ដឹក​កញ្ច្រែង មក​ទុក​នៅផ្ទះ​ខាងក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី លុះដល់​ម៉ោង​២​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៣១​ខែ​ក​ក្ដ​ដា ជនសង្ស័យ​២​នាក់​បាន​ដឹក​កញ្ច្រែង ទៅ​លក់​នៅ​ផ្សារ​ដើម​គរ ខណៈ​ដែល​ជនសង្ស័យ​ម្នាក់ ដើរទៅ​សួរ​រក​អ្នកទិញ​នោះ គឺ​ប៉ះ​ចំ​រូប​គាត់​ជា​ម្ចាស់ និង​បាន​ស្គាល់​កញ្ច្រែង​នោះ​ជា​របស់​ខ្លួន ក៏​ហៅ​សួរ​ស្រាប់តែ​ជនសង្ស័យ​ម្នាក់ បាន​បើក​ម៉ូតូ​រឺ​ម៉ក​រត់គេច​បាត់ ចំណែក​ម្នាក់​ទៀត រត់​មិន​រួច ត្រូវ​បាន​ក្រុម​អាជីវក នាំ​គ្នា​ចាប់​បាន​វាយ​ឡើង​ទ្រោម​ខ្លួន ទើប​នាំ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​១ ហើយ​បាន​ដាក់​ពាក្យបណ្ដឹង ។

បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ភ្លាម​ៗ សមត្ថកិច្ច​ក៏​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត នៅ​បន្ទប់​ផ្ទះ​ជួល​កន្លែង​ដែល​ពួក​គេ​ស្នាក់​នៅ ហើយ​ដកហូត​បាន​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អេ​ត​ចាយ​មួយ​គ្រឿង និង​ឲ្យ​នាំ​ទៅ​រក​កញ្ច្រែង ដែល​ជនសង្ស័យ​ទំលាក់​ចោល ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​១ សាកសួរ​និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន ទៅ​អធិការ​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ចំណែក​កញ្ច្រែង សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ ៕

 

Comments

comments