ភ្នំពេញ​៖ ស្ត្រី​ម្នាក់ ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​បណ្ដាល​អោយ​ស្លាប់​យ៉ាង​អាណោចអាធម៌ បន្ទាប់​ពី​ទាញ​ទូដែក ជ្រុល​ទៅ​ប៉ះ​និង​ចរន្តអគ្គិសនី កាលពី​វេលា​ម៉ោង៩​ព្រឹក​ថ្ងៃ​ទី​៣០​ កក្កដា​ ​២០១៨​ ស្ថិត​នៅផ្ទះ​លេខ​៧ ផ្លូវ​បេតុង ក្រុម​ទី​១ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា សាកសព​មានឈ្មោះ យឿ​ន ឆៃ​គា ភេទ​ស្រី​អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​ផ្ទះ​កើតហេតុខាងលើ ។

តាម​ម​ប្រភព​ប្ដី​ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ឹម វណ្ណ​ដា បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​នោះ បាន​ចូល​ទៅ​លាងចាន​ឆ្នាំ រួច​មក បាន​ទាញ​ទូដែក​ ពេល​នោះ​ក៏​បាន​ហៅ​ប្តី​ឱ្យ​ជួយ ទាញ​ទូ តែ​ប្តី​មិន​បាន​មក​ទាន់​ផង ជន​រង​គ្រោះ​បាន​ទាញ​ទូដែក ទៅ​ប៉ះ​និង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ដួល​ ក្រោយមក​ក៏​ប្តី ចូល​ទៅ​ឃើញ​ប្រពន្ធ​ដេក​ដួល​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​ការ​ពិនិត្យ របស់​ការិយាល័យ​បច្ចេកទេស​និង​លោក​ឧ​ញ៉ា​វេជ្ជបណ្ឌិត​ន​ង​សុ​វ​ណ្ណា​រ័​ត្ន និង​ក្រុម​ពិនិត្យ​កោសល្យវិច័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឃើញ​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែរ​ភ្លើង​ពិតប្រាកដ​មែន​ក្រោយ​ពិនិត្យ​រួច​សមត្ថកិច្ច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Comments

comments