ភ្នំពេញ ៖ លោក ​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បានអោយដឹងនៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ថា បណ្តឹង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត គឺ​មាន​ចំនួន២,២០៦​បណ្តឹង ពាក់ព័ន្ធ​ការ​គូសសញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹក​ឆ្នោត គឺ​សុំ​ឲ្យ​រាប់​យក​តែ​សញ្ញា “​ធី​ក​” តែ​មួយ​គត់ និង​បណ្តឹង​ការ​ពាក់ព័ន្ធ​ស្នើ​សុំ​ឲ្យ​មានការ​ពាក់ព័ន្ធ​ និង​ការ​ស្នើ​សុំ​ឲ្យ​មានការ​ផ្តន្ទាទោស​អាជ្ញាធរ និង​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត ដែល​អនុវត្ត​ខុស​នីតិវិធី​ ។

លោក ហង្ស ពុទ្ធា ​បាន​បញ្ជាក់​ថា «​បណ្តឹង​ភាគច្រើន គឺជា​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ទាំងអស់ គាត់​ហាក់ដូចជា​មាន​យុទ្ធនាការ​ដាក់​ពាក្យបណ្តឹង​ទូ​ទាំង​ប្រទេស ហើយ​ការ​សរសេរ​បណ្តឹង គឺ​ដូច​ៗ​គ្នា​ទាំងអស់ ហាក់ដូចជា​បាន​គ្រោង​ទុកជា​មុន​ ។ បណ្តឹង​ដែល​ប្តឹង​មាន​ដូច​ជា នៅ​ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្ត​ត​កណ្តាល និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​» ៕

Comments

comments