ខេត្តបន្ទាយមានជ័យ ៖ ករណី​ឪ​ចុង ឆ្លៀ​ង​ពេល​ដែល​ប្រពន្ធ​របស់​ខ្លួន​មិន​នៅផ្ទះ បាន​ចាប់រំលោភ​កូនស្រី​ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់ជួល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ​។

បុរ​ស​ជា​ឪពុកចុង​ល្មោភកាម​ ​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​ ដែល​ទើបនឹង​មាន​អាយុ​១០​ឆ្នាំ រហូត​ដល់​ទៅ​៣​ដង ទីបំផុតបែកធ្លាយ​រឿងរ៉ាវ ត្រូវ​ប្រពន្ធ​ដាក់​ពាក្យបណ្តឹង ស្រាប់តែ​ប្តី​កំហូច​ប្រកែក​ថា មិន​បាន​ស៊ីជម្រៅ​នោះ​ទេ ព្រោះ​រូបគេ​គ្រាន់តែ​យក​ប្រដាប់​ភេទ​របស់​ខ្លួន​ទៅ​ញល់​ប្រដាប់​ភេទ​កូនស្រី​លេងតែ​ប៉ុណ្ណោះ​ ។

លុះ​រឿងរ៉ាវ​បែកធ្លាយ ត្រូវ​ប្រពន្ធ​ដាក់​ពាក្យបណ្តឹង ក៏​ត្រូវ​សមត្ថកិច្ច​ចុះឃាត់ខ្លួន​ជនសង្ស័យ​បាន កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ជនសង្ស័យ​ជា​ឪពុកចុង​ដែល​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន មានឈ្មោះ​ស៊ិ​ត សុ​ឃឿ​ន អាយុ​៣៣​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ មាន​ប្រពន្ធ ឈ្មោះ​ខុ​ម សុខ​ឃាន អាយុ​២៩​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ​ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ ទើបនឹង​មាន​អាយុ​១០​ឆ្នាំ​ប៉ុណ្ណោះ ​។ ក្រុម​គ្រួសារ​ខាងលើ​នេះ សព្វថ្ងៃ​ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ​ស៊ិ​ត សុ​ឃឿ​ន បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​សេពសន្ថវៈ កូនស្រី​ចុង​នោះ​ប្រាកដ​មែន តែ​មិន​បាន​ស៊ីជម្រៅ​ទេ ដោយ​រូបគេ​គ្រាន់តែ​បាន​យក​ប្រដាប់​ភេទ​របស់​ខ្លួន​ទៅ​អូស និង​ញល់​លើ​ប្រដាប់​ភេទ​កូនស្រី​អាយុ​១០​ឆ្នាំ នោះ​លេង​តែ​ប៉ុណ្ណោះ​ ។

យោង​តាម​ពាក្យបណ្តឹង និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

Comments

comments