ភ្នំពេញ ៖ បុរស​ម្នាក់​ស្លាប់​យ៉ាង​អា​ណោ​ធ​អាធ័ម ដោយសារ​តែ​រត់​ចូល​ក្នុង​រថភ្លើង​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវដែក បណ្តាល​អោយ​កិន​ដាច់​ជា​២​កំណាត់ និង​បែក​សាច់​រាយ​ប៉ាយ​នៅ​លើ​ផ្លូវដែក ។

ករណី​រថភ្លើង​កិន​មនុស្ស​ស្លាប់​នេះ កើតឡើង​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវដែក ភូមិ​២២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​មានឈ្មោះ សន សុ​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មិន​មានមុខ​របរ​ពិត​ប្រាក ស្នាក់​នៅ​ម្តុំ​វត្ត​ថ្លា ក្នុង​ខណ្ឌ​សែន​សុខ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​មក​ជួបជុំ​មិត្ត​ផឹកស៊ី​ដូច​ជា​ការ​ហូប​បាយ​ថ្ងៃ ពេល​នោះ​រថភ្លើង​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​កើត​ទៅ​លិច​ក៏​មក​ដល់ ស្រាប់តែ​ជន​រង​គ្រោះ​បាន​រត់​ចូល​រថភ្លើង​ត្រង់​ពាក់កណ្តាល ដោយ​មិនដឹង​មូលហេតុ​អ្វី​ឡើយ និង​ស្រប​ពេល​កម្មវិធី​ផឹកស៊ី​បាន​ចប់​ និង​បែក​គ្នា​ផង​ដែរ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ប្រហែលជា​មាន​វិបត្តិ​ផ្លូវចិត្ត ឬ​បញ្ហា​អ្វី​នៅ​ក្នុង​គ្រួសារ​ក៏​មិនដឹង ដោយ​ដើរ​ចុះ​ដើរ​ឡើង រហូត​ស្រាប់តែ​ឃើញ រថភ្លើង​កំពុង​តែ​ធ្វើ​ដំណើរ​មកដល់​ ក៏​ស្ទុះរ​ត់ទៅ​ចូល​នៅ​ក្រោម​រថភ្លើង​បណ្តាល​ឲ្យ​រថភ្លើង​កិន​ដាច់​ជា​ពីរ​កំណាត់ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។

បើ​តាម​អ្នកបើកបរ​រថភ្លើង​បាន​មើល​តាម​កា​មេ​រ៉ា​សុវត្ថិភាព ប្រាប់​ឲ្យ​ដឹង​ថា រថភ្លើង​មិន​បាន​បុក​មនុស្ស​ដើរ​ស្រប​ ឬ​លើ​ផ្លូវដែក​ទេ នៅ​ពេល​រថភ្លើង​ធ្វើ​ដំណើរ​ឆ្លងកាត់​ម្តង​ៗ ​តែងតែ​ចុច​ស៊ី​ផ្លេ​ និង​មាន​អ្នក​បិទ​បើក​ប៉ា​រ៉ា​ស់ ​នៅ​ពេល​ឆ្លងកាត់​ផ្លូវថ្នល់ គឺ​ជន​រង​គ្រោះ​បាន​រត់​មក​ចូល​រថភ្លើង​ធ្វើ​អត្តឃាត​ដោយខហលួនឯង​ទេ​ ។

ក្រោយ​ពេល​កើតហេតុ​ ​មាន​ប្រជា​ពលរដ្ឋ​ចោមរោម​មើល ហើយរាយការណ៍​ជូន​សមត្ថកិច្ច​ឬ​អាជ្ញាធរ ចុះ​មក​ត្រួតពិនិត្យ ដើម្បី​ផ្តល់​ដំណឹង​ និង​ស្វែងរក​សាច់ញាតិ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Comments

comments