ភ្នំពេញ ៖ បុរស​ជា​អ្នក​បើករថយន្ដ​ធំ​ដឹក​ថ្មភ្នំ​ម្នាក់ ទំនងជា​ងងុយដេក​ ក៏ងោកមួយភាំង​ រេចង្កូត​រថយន្ដ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ផ្ទះ​លេខ​៤២ ផ្លូវ​បេតុង​ព្រៃ​ស ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា តៃកុង​រថយន្ដ​មានឈ្មោះ ផ​ន ឡូយ អាយុ​២១​ឆ្នាំ មុខរបរ អ្នកបើកបរ​រថយន្ដ​ធន់​ធំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចិក ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្ដកំពុងស្ពឺ ។ ចំណែក​ម្ចាស់ផ្ទះ​មានឈ្មោះ ចេ​ង ផា​ន់ អាយុ​៤៥ ឆ្នាំ មុខរបរ យោធា មាន​ទីលំនៅ​កន្លែង​កើតហេតុ ។

បើ​តាម​ប្រ​ភ​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា
មុន​​ពេល​​កើតហេតុ គេ​បានឃើញ​រថយន្ដ​ដឹក​ថ្ម ធន់​ធំ​មួយ​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទ្វារ និង កញ្ចុះ​យាម​ខាង​មុខ​ផ្ទះ​ស្ទើរ​ទាំងស្រុង ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ឃាត់ខ្លួន​តៃកុង​រថយន្ដ បញ្ជូន​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស ដើម្បី​ធ្វើការ​សួរនាំ ។

ក្រោយ​ពេល​ឃាត់ខ្លួន បុរស​ជា​អ្នក​បើក បាន​ឆ្លើយ​យករួចខ្លួន​ថា រូបគេ​បើករថយន្ដ​តាំងពី​ខេត្ដកំពុងស្ពឺ ហើយ​មក​ដល់​ចំណុច​កើតហេតុ ជាន់​ហ្វាំ​ដែរ តែ​ជាន់​​មិន​ស៊ី ក៏​រេ​ចង្កូត​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្តង ។ ទោះជា​យ៉ាងណា​ក្នុង​ករណី​នេះ មិន​បណ្ដាល​ឲ្យ​មាន​អ្នក​ម្នាក់​រង​របួស​ឡើយ ។

បើ​តាម​ប្រជាពលរដ្ឋ សង្ស័យ​ថា តៃកុង​រថយន្ដ​ទំនង​ងងុយដេក​ទេ បានជា​បើក​មក​បុក​របង​ផ្ទះ​គេ​ទាំង​កណ្ដាលថ្ងៃត្រង់​បែប​នេះ ហើយ​ឆ្លើយ​ថា​ហ្វាំ​ជាន់​មិន​ស៊ី ចុះ​បើករថយន្ដ​តាំងពី​ខេត្ដកំពង់​ស្ពឺ​មក​ដល់​ខណ្ឌដង្កោ មិន​ជាន់​ហ្វាំ​សោះ​ឫ​អី? ពួក​គាត់​នាំ​គ្នា​លើក​ឡើង​ថា នៅ​តាម​បណ្ដោយ​បេតុង​ព្រៃ​ស នេះ​មាន​រថយន្ដ​ដឹក​ដី​ធន់​ធំ និង​រថយន្ដ​កុង​តៃ​ន័​រ បើក​ឆ្លងកាត់​ហើយ​បើក​ក្នុង​ល្បឿន​លឿន ដោយ​មិន​មើល​អ្នក​ជិះ​ម៉ូតូ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​រួច​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ដ​ង្ហោ ចុះ​មក​ធ្វើការ​វាស់វែង និង​រង​ចាំ​តំណាង​រថយន្ដ​ចូល​មក​ដោះ​នៅ​ពេល​ក្រោយ ៕

Comments

comments