ព្រះ​សីហ​នុ ៖ ក្នុង​ដើមរដូវ​ភ្លៀងនេះ​ ហាង​ម៉ាស្សា​កោស​ជប់ ដែល​លួច​បង្កប់​បម្រើ​សេវាកម្ម​ផ្លូវភេទ ​បាន​រីក​ឡើង​ដូច​ផ្សិត នៅ​ចំណុច​ភ្នំ​ខៀវ ស្ថិត​ក្នុង​សង្កាត់​លេខ​០២ ក៏ដូចភូមិ០៣ សង្កាត់០៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ដោយសារ​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ក្រុម​អ្នក​ដើរ​លេង​យប់ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍ ។

តាម​ការ​បង្ហើប​ពី​ប្រជាពលរដ្ឋ បានឱ្យ​ដឹង​ថា ទីតាំង​ខាងលើ​ជា​ច្រើន​កន្លែង បាន​ប្រកប​មុខរបរ​រកស៊ី​បែប​នេះ​ជា​យូរ​មក​ហើយ ជា​ពិសេស​បើ​ភ្ញៀវ​មាន​បំណង​ចង់រក​សេវា​បម្រើ​ផ្លូវភេទ​ទៅ​ទៅ​រក​ចាប់ពី​វេលា​ម៉ោង​០៨​ទៅ​០៩​យប់ រហូត​ដល់​ភ្លឺ​តែ​ម្តង ។

បើ​តាម​អ្នករាយការណ៍​ព័ត៌មាន ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ អោយ​ដឹង​ថា មិន​បានឃើញ​អាជ្ញាធរ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ បាន​ហៅ​ម្ចាស់​ទៅ​ព្រមាន ឫ​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ឡើយ ៕

 

Comments

comments