ភ្នំពេញ ៖ យុវតី​ម្នាក់​បាន​ប៉ុនប៉ង​លេបថ្នាំ​ងងុយដេក​៥០​គ្រាប់ ដើម្បី​សម្លាប់​ខ្លួន សំណាងល្អ​ឪពុក​ម្តាយ​ប្រទះ​ឃើញ​ទាន់ ជួយ​សង្គ្រោះ​រួច​ជីវិត ទើប​សួរនាំ​រក​ឬ​ស​គល់ មូលហេតុ ទើប​ដឹង​ថា នាង​តូចចិត្ត និង​ខ្មាស​គេ​ពី​រឿង​ដែល​ត្រូវ​ប្រុស​ព្រាន​២​នាក់​ល្បួង​ចាប់រំលោភ ។

ករណី​នេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ “​ដា​លី​ន​” បន្ទប់​លេខ​៦ ។ លុះ​មក​ដល់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ យុវតី​រង​គ្រោះ​ក៏​បាន​យក​ថ្នាំ​ងងុយដេក​មក​លេប​សម្លាប់​ខ្លួន ព្រោះតែ​តូចចិត្ត​រឿង​ផុងខ្លួន​ត្រូវ​ប្រុស​ចាប់រំលោភ​បូក ។

កូនស្រី​ដាច់​ចិត្ត​ទម្លាយ​រឿងរ៉ាវ ឪពុក​ម្តាយ​ឮ​បែប​នេះ ក៏​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​ល្មោភកាម​ទាំង​២​នាក់ នាំ​យក​មក​ចាត់ការ​តាម​ច្បាប់​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៤ សីហា ២០១៨ នៅ​ចំណុច​ភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

សមត្ថកិច្ច​អោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ មាន​ទី​១-​ឈ្មោះ​ប៊ូ សំណាង អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស និង​ទី​២- ឈ្មោះ​ទូច ឡុ​ង​ឃុន អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ។ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ មាន​លំនៅ​ក្នុងភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។ យ៉ាងណា​ក្តី ជនសង្ស័យ​ទាំង​២​នាក់​នៅ​ពុំ​ទាន់​សារភាព​ថា បែប​ណា​នៅឡើយ​ទេ ។

សមត្ថកិច្ច​បន្ត​ថា យុវតី​រង​គ្រោះ មិន​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឱ្យ​ដឹង​ពី​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា​មាន​អាយុ​១៥​ឆ្នាំ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​សួរនាំ និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

 

Comments

comments