យោងតាមរបាយការណ៍ប្រចំាថ្ងៃរបស់មន្ទីរពេទ្យគន្ឋបុប្ផាបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ កុមារឈឺធ្ងន់ដែលចូលសម្រាកនៅក្នុងមន្ទីរពេទ្យគន្ឋបុប្ផាមានចំនួន២៥៩០នាក់ ខណៈកាលពីថ្ងៃទី១៨ កក្កដា កុមារឈឺធ្ងន់ចូលមកសង្រ្គោះនៅមន្ទីរពេទ្យគន្ឋបុប្ផា ៦៣២នាក់ និងនៅថ្ងៃទី១៧ កក្កដា ចំនួន៣២៤នាក់ ។

បើតាមលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាបនិកនិងជាប្រធានមន្ទីរពេទ្យគន្ឋបុប្ផាតាំងពីឆ្នាំ១៩៩២ បានឲ្យដឹងថា ៨០%នៃកុមារដែលឈឺធ្ងន់ខាងលើ ពុំមានសំណាងទេ(ស្លាប់)  បើពុំបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ឋបុប្ផានោះ ហើយថាពួកគេភាគច្រើនរស់ក្នុងគ្រួសារមានជីវភាពទីទ័លក្រ ៕

Comments

comments