
ដើម្បីតទល់នឹងរុស្ស៊ីក្នុងសម័យសង្រ្គាមត្រជាក់ អាមេរិកបានបង្កើតយន្តហោះទម្លាក់គ្រាប់បែកThe Northrop (later Northrop Grumman) B-2 Spirit ដែលគេស្គាល់ថាជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយដ៏មានសក្តានុពល បំផុតក្នុងការវាយប្រហារលើគូសត្រូវ ដែលមានប្រព័ន្ធការពារប្រឆាំងនឹងយន្តហោះដ៏រឹងមាំ ។ The Northrop (later Northrop Grumman) B-2 Spirit ជាប្រភេទយន្តហោះទម្លាក់គ្រាប់បែក អាចវាយប្រហារ និងទម្លាក់គ្រាប់បែកលើទីតាំងរបស់សត្រូវ បើទោះបីជាមានការដាក់ពង្រាយទាំងអាវុធមិនមែនបរិមាណូ និងអាវុធនុយក្លេអ៊ែរក៏ដោយ ក៏ប្រព័ន្ធរ៉ាដារបស់គូសត្រូវមិនអាចចាប់បានដែរ ។
បច្ចុប្បន្នយន្តហោះ B-2 Spirit នេះមានចំនួន ២១គ្រឿងប៉ុណ្ណោះ ដែលប្រតិបត្តិការដោយកងកម្លាំងរបស់សហរដ្ឋអាមេរិក ហើយវាតម្លៃ ២,៨៧ពាន់លានដុល្លារក្នុងមួយគ្រឿង ។
យន្តហោះនេះអាចហោះក្នុងល្បឿន១០១០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាបានបង្កើតឡើងពីឆ្នាំ១៩៨៧ដល់ឆ្នាំ២០០០និងបើកដំណើរការហោះលើកដំបូងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នំា១៩៨៩ ៕