នាយកវិទ្យុ ABC លោក សេង ប៊ុនវេង ហៅអាចារ្យអេ (A) អាយុ៧៧ឆ្នាំ បានដាក់ពាក្យប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនប្រពន្ធចុងក្មេង លួចទំនាក់ទំនងស្នេហាជាមួយស្រីៗដូចគ្នា និងទាមទារសិទ្ធិគ្រប់គ្រងកូន។

បើតាមប្រភពបែកធ្លាយបានឲ្យដឹងថា ការឃាត់រថយន្តនិងប្រពន្ឋចុងលោកអាចារ្យ A បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិតាខ្មៅ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈដែលស្ត្រីជាប្រពន្ធចុងយករថយន្តហាយលែនឌ័រទៅបកឡូហ្គោ២៣តុលាចេញ ។

បើយោងតាមមន្រ្តីនគរបាលមូលដ្ឋានដែលទទួលពាក្យបណ្តឹងពីអាចារ្យ A បាននិយាយបញ្ជាក់ទៀតថាប្រពន្ឋចុងលោកអាចារ្យដែលគេខ្សឹបបា្រប់ថាសម្បូរស្រីស្នេហ៍នេះឈ្មោះ នាង កេត រដ្នា អាយុ២៨ឆ្នាំ បានខ្ចីរថយន្តម៉ាកហាយលែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ.2AB.5605 មួយគ្រឿង ជាកម្មសិទ្ធិរបស់សាលាបង្រៀនបើកបរ២៣តុលា ដែលគ្រប់គ្រងដោយលោកអាចារ្យA កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៧ សីហា ២០១៦ ។ លុះមិនឃើញយកទៅសងវិញ នៅព្រឹកថ្ងៃទី០៨ សីហា ក៏ឆែកGPS ឃើញរថយន្តខាងលើនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ក៏ប្តឹងនគរបាលឃាត់នាំទាំងរថយន្ត និងអ្នកបើកបរមកសួរនាំនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់តាខ្មៅតែម្តង រង់ចាំដោះស្រាយនៅព្រឹកថ្ងៃទី០៩ ខែសីហានេះ។

ពាក់ពន្ធ័ហ្នឹងរឿងនេះ នាងកេត រដ្ឋា ពុំបានបកស្រាយនោះទេ នាងបានព្យាយាមគេចចេញពីកាមេរ៉ា និងនិយាយថា នាងអស់កម្លាំងណាស់ ព្រោះរវល់ពេញមួយថ្ងៃហើយ។ ចំណែកឯលោកសួន ប៊ុនធឿន មេធាវីរបស់នាង ក៏បដិសេធន៍មិនអត្ថាធិប្បាយច្រើនដែរ ដោ យគ្រាន់តែនិយាយថា លោកមកនេះ គឺក្នុងនាមសម្របសម្រួល សុំរថយន្តកូនក្តីរបស់លោក ត្រឡប់ទៅវិញ ព្រោះជាកម្មសិទ្ធិស្របច្បាប់ ចំណែកឯរឿងក្រុមគ្រួសារគេ លោកសុំមិនលូ កដៃនោះទេ។

បើតាមលោកស្រី អ៊ឹម ចន អាយុ៦៧ឆ្នាំ ម្តាយរបស់នាងកេត រដ្ឋា បាននិយាយដោយកំហឹងថា កូនរបស់គាត់មិនគួរថោកទៅយកស្រីៗដូចគ្នាដូច្នេះទេ ហើយបានរៀបរាប់ថា គ្រួសាររបស់គាត់ក្រណាស់ ប៉ុន្តែក្រោយមកកូនស្រីរបស់គាត់ឈ្មោះកេត រដ្ឋា នេះបានទាក់ទងស្នេហាជាមួយអាចារ្យA ហើយគាត់ក៏បានយកធ្វើជាប្រពន្ធចុង និងបានកូនស្រីម្នាក់អាយុ៥ឆ្នាំ។

លោកស្រីម្តាយប្រពន្ឋចុងអាចារ្យA បានបន្តថា «លោកអាចារ្យA គាត់ជាមនុស្សប្រុសចេះទទួលខុសត្រូវ គាត់បានទំនុកបម្រុងកូនស្រីខ្ញុំ ដោយទិញផ្ទះនិងខុនដូចំនួន៥ និងសង់ផ្ទះឱ្យខ្ញុំនៅឯស្រុកទៀត មិនគួរវាទៅយកមីខ្ទើយឈ្មោះខន ហៅតូរ៉ូ កាលពីមុនធ្វើការជាមួយកូនស្រីគាត់ដែរ នៅសាខា២៣តុលា ផ្សារសុវណ្ណា ហើយពួកវាចាប់ផ្តើមទាក់ទងគ្នាតាំងពីអំឡុងខែធ្នូ ២០១៥មក ខណៈដែលទៅលេងស្រុកថៃជាមួយគ្នា ។

បា្រប់គេហទំព័រក្នុងស្រុកលោកស្រីម្តាយប្រពន្ឋចុងលោកអាចារ្យA បានបន្តថា«ទោះបីដឹងរឿងដូច្នោះ ក៏អាចារ្យមិនប្រកាន់ដែរ តែប្រាប់ឱ្យកែខ្លួន ប៉ុន្តែវាមិនត្រឹមតែមិនធ្វើតាមនោះទេ ថែមទាំងរត់គេចទៅរស់នៅជាមួយគ្នាជាង២ខែមកហើយ ថែមទាំងយកកូនមកតាមមិនឱ្យជួបឪពុកគេទៀត ហើយគាត់មកនេះ គឺគ្រាន់តែចង់នាំកូនទៅវិញ និងនាំចៅឱ្យទៅនៅជាមួយឪពុកគេវិញប៉ុណ្ណោះ ដើម្បីឱ្យបានរៀនសូត្រ ព្រោះអាចារ្យA បានចំណាយក្នុងឆ្នាំជាង១៦០០០ដុល្លារឯណោះសម្រាប់ការសិក្សាររបស់កូន ៕