ខេត្តកំពត ៖ មិនមែនតែដីស្រែដីគោកជាប់ព្រំដែនវៀតណាមទេ ដែលកសិករខ្មែរមួយចំនួនបានជួលឱ្យកសិករវៀតណាម ដោយទទួលប្រាក់៥០០ដុល្លារ សម្រាប់១ហិកតា ក្នុងរយៈពេល១ឆ្នាំ តែសូម្បីតែដីទឹក ដូចជាស្រែបង្គាក៏ខ្មែរមិនមានលទ្ធភាពចិញ្ចឹមដែរ បានជួលឱ្យគេហើយ ខ្លួនឯងដេកស៊ីតែម្តង ។

ជនជាតិវៀតណាមជាច្រើនគ្រួសារដែល
ជួលដីស្រែពលរដ្ឋខ្មែរចិញ្ចឹមបង្គាចំនួនជាង៤០០ហិកតា នៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ក៏កំពុងបង្ហាញថា គឺជាបញ្ហាស្មុគស្មាញ ខណៈម្ចាស់ដីគ្មានលទ្ធភាព ។

មុននេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានហាមដាច់ខាត មិនឱ្យមានការជួលដីជាប់ព្រំដែនឱ្យវៀតណាមទេ ។
កាលពីព្រឹកថ្ងៃទី២៣ សីហា តាមការកត់សម្គាល់មួយឈុត គេឃើញជនជាតិវៀតណាមបាននាំគ្នាចាកចេញពីផ្ទះរបស់ខ្លួន ដែលធ្វើនៅលើដីទួលភ្លឺស្រែបង្គា ខណៈពេលឮដំណឹងថា លោក ចាន់ ចេស្តា អភិបាលខេត្តកំពត ចុះទៅពិនិត្យមើលស្រែបង្គានៅជាយដែននេះ ៕

Comments

comments